កីឡា

ចំណុចពិសេស មួយចំនួនដែលធ្វើឲ្យ Ronaldo, Modric និង Salah ជាប់ឈ្មោះក្នុងបញ្ជីចុងក្រោយរបស់ FIFA សម្រាប់ការឈ្នះពានកីឡាករល្អបំផុត

កីឡាករ Cristiano Ronaldo, Luka Modric និង Mohamed Salah ត្រូវបានគេដាក់ឈ្មោះ ជាអ្នកឈ្នះចុងក្រោយ សម្រាប់ពានរង្វាន់ កីឡាករល្អបំផុតរបស់ FIFA ។

ពានរង្វាន់កីឡាករល្អបំផុត ត្រូវបានឈ្នះដោយ Ronaldo ទាំងពីរលើក បន្ទាប់ពីពាននេះ ត្រូវបានធ្វើឡើង នៅក្នុងឆ្នាំ២០១៦ ហើយម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាល កំពុងមានទំនុកចិត្ត ក្នុងការឈ្នះពានរង្វាន់ នេះម្ដងទៀតក្រោយការស៊ុតបញ្ចូលទី ១៥គ្រាប់ ឲ្យក្រុម Real Madrid និងបានឈ្នះពានរង្វាន់ជាប់គ្នា ជាលើកទីបី របស់ក្របខ័ណ្ឌ Champions League ។

ទោះជាយ៉ាងណាក៏ដោយ ការប្រកួតសម្រាប់ក្រុម ព័រទុយហ្គាល់ នៅ World Cup ធ្វើមិនបានល្អឡើយ ប៉ុន្តែ Ronaldo នៅតែមានការចាប់អារម្មណ៍ ជាមួយនឹងគ្រាប់បាល់៣គ្រាប់ ពេលប៉ះអេស្ប៉ាញ ។

ចំពោះ Modric វិញក៏បានឈ្នះពានរង្វាន់ Champions League ជាមួយក្រុម Real Madrid ផងដែរ ហើយបានរុញ ឲ្យប្រទេសក្រូអាស៊ី បានបង្ហាញខ្លួនជាលើកដំបូង នៃការប្រកួត World Cup ខណៈដែលខ្លួនបានឈ្នះពានរង្វាន់ បាល់មាស របស់ FIFA ហើយអ្វីដែលពិសេសទៀតនោះ គឺ ខ្សែបម្រើសញ្ជាតិក្រូអាស៊ី រូបនេះក៏បានផ្តួល Ronaldo ក្នុងកម្មវិធីពានរង្វាន់ កីឡាករឆ្នើមប្រចាំឆ្នាំ របស់ក្លឹប UEFA ក្នុងសប្តាហ៍មុនផងដែរ ។

បើនិយាយចំពោះ Salah វិញ កីឡាកររូបនេះបានធ្វើឱ្យខ្លួន ឯងមានឈ្មោះល្បីនៅរដូវកាល មុនដោយរកបាន ៤៤គ្រាប់ក្នុងការប្រកួត នានាដូចជាក្របខ័ណ្ឌ Premier League និង Champions League នៅរដូវកាលដំបូងជាមួយ Liverpool ។

ខ្សែប្រយុទ្ធ អេហ្ស៊ីប រូបនេះ ក៏បានក្លាយជាកីឡាករ ដំបូងគេផងដែរ ដែលស៊ុតបញ្ចូលទី ៣២គ្រាប់ក្នុង៣៨ប្រកួត នៅក្របខ័ណ្ឌបាល់ទាត់អង់គ្លេស ហើយគាត់ក៏បានឈ្នះ ពានរង្វាន់បុគ្គល នៅទីនោះផងដែរ ៕

ដោយ ​ផល វិចិត្រ

Facebook Comments

To Top