ព័ត៌មានជាតិ

ចិន នឹងស្វែងយល់ ពីតម្រូវការបណ្ដុះ បណ្ដាល កងកម្លាំងនគរបាល កម្ពុជា

ភ្នំពេញ ៖ ស្របពេលនគរបាលកម្ពុជា ចេះតែកើតមានឡើង អគ្គនាយករង នៃអគ្គនាយកដ្ឋាន សហប្រតិបត្តិការអន្ដរជាតិ ក្រសួងសន្ដិសុខនៃសាធារណៈរដ្ឋប្រជាមានិតចិន លោក Hu Binchen ចង់ស្វែងយល់បន្ថែម អំពីតម្រូវការ នៃការបណ្ដុះបណ្ដាល កងកម្លាំងនគរបាលកម្ពុជា និងតម្រូវការជាក់ ស្ដែង ទៅលើសំភារៈបច្ចេកទេសផងដែរ។

ក្នុងជំនួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ឯក ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ លោក Hu Binchen មានប្រសាសន៍ថា “ចង់ស្វែង យល់បន្ថែមអំពីតម្រូវការនៃការបណ្ដុះបណ្ដាល កម្លាំងនគរបាលកម្ពុជាក៏ដូចជាតម្រូវការជាក់ស្ដែង ទៅលើសំភារៈបច្ចេកទេសមួយចំនួន ដែលភាគីចិន គាត់នឹងពិនិត្យលទ្ធភាព ក្នុងការបន្ដជួយគាំទ្រ ផ្អែកទៅលើកិច្ចសហប្រតិបត្តិការ កាលពីខែឧសភា កន្លងទៅ ដែលក្រសួងទាំងពីរ (ក្រសួងមហាផ្ទៃ-ក្រសួងសន្ដិសុខចិន) បានចុះហត្ថលេខាជាមួយគ្នា”។

ចំណែក នាយឧត្តមសេនីយ៍ឯក ប៉ោ ភក្តិ ថ្លែងអំណគុណថ្នាក់ដឹកនាំក្រសួងសន្ដិសុខ នៃសាធារណៈរដ្ឋ ប្រជាមានិតចិន មកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលបានធ្វើឲ្យកម្ពុជា-ចិន កាន់តែរីកចម្រើនបន្ដ ទៀត។

ទន្ទឹមនេះផងដែរ ថ្នាក់ដឹកនាំក្រសួងសន្ដិសុខចិន នឹងបន្ដដំណើរទស្សនកិច្ច ទៅកាន់ខេត្តព្រះសីហនុ ដើម្បីជួបពិភាក្សាគ្នាជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីធ្វើយ៉ាងពង្រឹងសិន្តសុខសាធារណៈ ខណៈខេត្តព្រះ សីហនុសំបូរទៅដោយជនជាតិចិន មកវិនិយោគលើវិស័យផ្សេងជាច្រើន៕

ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top