ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលលួចម៉ូតូ ប្រជាពលរដ្ឋ នៅស្ទឹងមានជ័យ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ឈ្មោះ សុខ ជា ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅនិងមុខរបរ មិនពិតប្រាកដ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានឃាត់ខ្លួន នៅវេលាម៉ោង​០៩ម៉៣០នាទី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខផ្សារស្ទឹងមានជ័យចាស់ ​​ផ្លូវមុន្នីរ៉េត ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងករណីលួចម៉ូតូអ្នកស្រុក ។

​​ចំណែកម្ចាស់ម៉ូតូ ឈ្មោះ ហ៊ី ផល្លា ភេទស្រី អាយុ ២៨ឆ្នាំ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិភ្នាត សង្កាត់ស្ទងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ  មុខរបរលក់ទឹកកក ។

​បច្ចុប្បន្នជនសង្ស័យឈ្មោះ សុខ ជា ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បី​កសាង​​​​សំណុំ​រឿងចាត់ការតាមនីតិវិធី  ។

ដោយ៖ ប៉ិច នរៈ

Facebook Comments

To Top