អន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត៥,៦រ៉ិចទ័រ វាយប្រហារខេត្ត Ibaraki ប្រទេសជប៉ុន

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះថា ទីភ្នាក់ងារអាកាសធាតុបាននិយាយថា គ្រោះរញ្ជួយដីកម្រិត៥,៦រ៉ិចទ័រ វាយប្រហារតំបន់ឆ្នេរសមុទ្រ នៅខេត្ត Ibaraki ភាគខាងជើងនៃក្រុងតូក្យូ នៅព្រឹកថ្ងៃពុធនេះ ។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA)បានឲ្យដឹងថា គ្រោះរញ្ជួយដីមានរង្វាស់៣៦,៥ដឺក្រេនៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១៤១ដឺក្រេនៃរយៈ បណ្តោយប៉ែកខាងកើត ដែលមានជម្រៅ៦០គីឡូម៉ែត្រ ។

ទីភ្នាក់ងារខាងលើបានបញ្ជាក់ថា គ្រោះរញ្ជួយដីស្ថិតក្នុងធម្មតាដែលចុះក្នុងបញ្ជីការគឺ ៤ និងកម្រិតនៃការរញ្ជួយខ្ពស់គឺកម្រិត៧នៅក្នុងប្រទេសជប៉ុន ។ តំបន់មួយចំនួននៃខេត្ត Ibaraki រងការរញ្ជួយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top