សន្តិសុខ និង សង្គម

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៤​កញ្ញា ស្លាប់​៤​នាក់ និងរបួស​១៣​នាក់

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​ ពី​នាយកដ្ឋាន​ សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន ​នគរ​បាល​ជាតិ​ឲ្យដឹង​ថា នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង ចំនួន​១១​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​៤​នាក់ (​ប្រុស​នាក់​) រងរបួស​ធ្ងន់​១៣​នាក់ (​ស្រី​១) និងគ្មាន​រង​របួសស្រាលក្នុង​នោះ​អ្នក​មិន​ពាក់​មួកសុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១០​នាក់ ( យប់​៨​នាក់ )​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១១​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១៩​គ្រឿង រួមមាន ម៉ូតូ ចំនួន​៩​គ្រឿង រថយន្ត​ធុន​តូច ចំនួន​៨​គ្រឿង​, រថយន្ត​ធុន​ធំ ចំនួន​២​គ្រឿង​, ថ្មើរជើង​៣​នាក់ និង​យានយន្ត​ផ្សេងៗ​០​គ្រឿង ។

​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៦​លើក (​ស្លាប់​៣​នាក់​), មិន​គោរព​សិទ្ធិ ១​លើក (​ស្លាប់​០​នាក់​), មិន​ប្រកាន់​ស្តាំ ២​លើក (​ស្លាប់​១​នាក់​) ប្រជែង ២​លើក (​ស្លាប់​០​នាក់​) , ងងុយដេក ០​លើក (​ស្លាប់​០​នាក់​) , បត់​គ្រោះថ្នាក់ ០​លើក (​ស្លាប់​០​នាក់​), ស្រវឹង ០​លើក (​ស្លាប់​០​នាក់​) , កត្តា​យានយន្ត ០​លើក ។​

​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន​៧​លើក​, ផ្លូវ​ខេត្ត​ក្រុង ចំនួន​៤​លើក និង​ផ្លូវលំ ចំនួន​០​លើក ។ យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ​៣​លើក​, រថយន្ត​ធុន​តូច ចំនួន​៦​លើក និង​រថយន្ត​ធន់​ធំ​២​លើក ។​

​រាជធានី​-​ខេត្ត ដែល​មាន​គ្រោះថ្នាក់​និង​រង​គ្រោះថ្នាក់ រួមមាន ៖ ខេត្ត​កំពត ២​លើក ស្លាប់​១​នាក់ ភ្នំពេញ ៤​លើក ស្លាប់​២​នាក់​របួស​៦​នាក់ និង​ខេត្ត​ព្រះសីហនុ ២​លើក ស្លាប់​១​នាក់ របួស​១​នាក់ ។​

​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​រយៈពេល​៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ កញ្ញា ដល់​ថ្ងៃ​ទី​៤ កញ្ញា ២០១៨ មាន​គ្រោះថ្នាក់​ចំនួន ៣៥​លើក ស្លាប់​ចំនួន​១៥​នាក់ របួស​សរុប​ចំនួន​៤៤​នាក់ របួសធ្ងន់ ៤០​នាក់ របួសស្រាល​ចំនួន​៤​នាក់ ។​

លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃទី​៤ កញ្ញា ២០១៨ គិត​ពី​ម៉ោង​១៤ ថ្ងៃទី​១ កញ្ញា ដល់​ម៉ោង​១៤ ថ្ងៃទី​៤ កញ្ញា ២០១៨ រួមមាន ៖ មធ្យោបាយ​ចូល​គោលដៅ ១៦៧១​គ្រឿង (​ម៉ូតូ​៦៥%) , មធ្យោបាយ​ល្មើស ៤៤០ គ្រឿង (​ម៉ូតូ​៨១%) ,​អប់រំ ១៧៣​គ្រឿង ស្មើរ​៤៤% , ពិន័យ ២៦៧ គ្រឿង (​បង់ប្រាក់​៩៩%) ៕

Facebook Comments

To Top