X

គ្រូបង្វឹកថ្មីសន្យា ជួយជម្រើសជាតិកម្ពុជា ឱ្យបានឈ្នះក្នុងការប្រកួត ជាមួយម៉ាឡេស៊ី

ភ្នំពេញ៖ គ្រូបង្វឹកក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា លោក Keisuke Honda បានចាប់ផ្តើមបង្វឹក ដល់ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជួយដល់ក្រុមកីឡាករ ជម្រើសជាតិល្អបំផុត ដើម្បីស្វែងរក ជ័យជម្នះ ក្នុងការប្រកួតមិត្តភាព អន្តរជាតិជា មួយក្រុមម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ។នេះបើយោងតាមAKP ។

គ្រូបង្វឹក និងជាអ្នកចាត់ការ ទូទៅវ័យ៣៣ឆ្នាំ ជនជាតិជប៉ុនរូបនេះបានថ្លែងថា លោកពិតជារីក រាយនៅទីនេះ និងសិក្សាឱ្យបាន ស៊ីជម្រៅពីក្រុមកម្ពុជា ដើម្បីទទួលបានជ័យជម្នះ ពេលជួប ក្រុមជម្រើសជាតិម៉ាឡេស៊ី នាសប្តាហ៍ក្រោយ។ លោកសង្កត់ធ្ងន់ថារូបលោក បានទទួលដំបូន្មាន ក៏ដូចជាវិធីសាស្រ្ត ក្នុងការដឹកនាំពីគ្រូបង្វឹក នៃក្លិប Melbourne Victory ដើម្បី ជាបទពិសោធន៍ និងបង្វឹកក្រុមកម្ពុជាផងដែរ ។

លោក​ Keisuke Honda ​ថ្លែង​ទៀតថា លោក​នឹង​​​​ផ្ដល់​បទ​ពិសោធន៍ ​ទាំង​អស់​ដល់​ក្រុមជម្រើស ជាតិ​កម្ពុជា​ក្នុង​គម្រោង​​នេះ ហើយ​នេះ​ជា​​​លើក​ដំបូង​​ នៃ​ការងារ​របស់លោក ប៉ុន្តែលោក សង្ឃឹមថា ​​កីឡាករ​ដែល​មាន​ទេព​កោសល្យ​នៅ​ទី​​​នេះ​ និងរូបលោក​នឹង​ធ្វើឱ្យ​ អ្នក​គាំទ្រ​សប្បាយ​ចិត្ត ​​ចំពោះ​ការងារ​នេះ។ ​លោក​ចង់​ឈ្នះ​ ការ​ប្រកួត​ជាមួយ ក្រុមម៉ាឡេស៊ី​ ខាង​មុខ ​ទោះ​ជា​លើក​ដំបូង​ របស់​​​​នៃ​ការ​ចាប់​ផ្ដើម​ ហ្វឹកហាត់​ក៏​ដោយ ។

អតីត​កីឡាករ​ជប៉ុន​រូប​នេះ​​ ​​បានឱ្យដឹងទៀត​ថា​ ត្រូវ​តែ​​​​​ស្វែង​​រក​ចំណុច​ខ្លាំង​ និងចំណុច​ខ្សោយ ​របស់​កីឡាករ​បន្ថែម​ទៀត​​ រហូត​ដល់​ជួប​ម៉ាឡេស៊ី។ អតីតកីឡាករនៅក្លិបធំៗ នៃតំបន់អឺរ៉ុបរូបនេះ គូសបញ្ជាក់​ថា​ ​​​​ការ​ហ្វឹកហាត់​រាល់​ថ្ងៃ ​ត្រូវ​​​តែ​ធ្វើឱ្យ​ល្អ​ប្រសើរ​ឡើង ​លើ​ការងារ​ជា​ក្រុម ហើយ​​អ្វី​ដែល​ចម្បង​នោះ​ គឺ​​ផ្លាស់​ប្ដូរ​​ជម្រើស​ជាតិ​​ ឲ្យ​ល្អ​ប្រសើរ​ឡើង ហើយ​លោក​ថា​នឹង​ព្យាយាម ​ជួស​ជុលនូវ​រាល់​បញ្ហា​​ ខ្វះខាត​កន្លង​មក ៕