នយោបាយ

គណបក្សឆន្ទៈខ្មែរ គាំទ្រការបើកសម័យ ប្រជុំសភា ជាលើកដំបូង

ភ្នំពេញ ៖ គណបក្សឆន្ទៈខ្មែរដែលមានប្រធាន គណបក្សលោក គង់ មុនីកា ដែលត្រូវជាកូន ប្រុសបង្កើតរបស់អ្នកនយោបាយជើងចាស់ លោក គង់ គាំនោះ ហើយដែលបានអះអាង ពីជ័យជម្នះរបស់ខ្លួន ក្នុងការបោះឆ្នោតថា មានអ្នកគាំទ្រច្រើនគួរសមនោះ បានប្រកាសគាំទ្រ ការបើកសម័យប្រជុំរដ្ឋសភានីតិកាលទី៦ ជាលើកដំបូង នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាមសេចក្តីថ្លែងការណ៍ របស់គណបក្សបានឲ្យដឹងថា “ថ្ងៃនេះ គាំទ្រសម័យប្រជុំលើក ដំបូង ដែលប្រកាសសុពលភាពតំណាងរាស្រ្តជាប់ឆ្នោត ចូលស្បថក្រោមព្រះរាជធិបតីភាព របស់ព្រះមហាក្សត្រ ដើម្បីរដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិទី៦ ចាប់ដំណើរការជាផ្លូវការ និងស្របច្បាប់ បន្តគ្រប់គ្រងដឹកនាំកម្ពុជា ក្នុងស្ថេរភាព និងភាពសុខចំរើនដតាមគន្លង កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩៣ និងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជាទៀងទាត់តទៅ”៕

ដោយ៖ ដើមអម្ពិល

Facebook Comments

To Top