Uncategorized

ខែសីហា ចាប់រថយន្ត ដឹកលើសទម្ងន់ ២៤៣គ្រឿង និងពិន័យជាង ៥០០លានរៀល

ភ្នំពេញ ៖ គណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកលើសទម្ងន់ កម្រិតកំណត់ចំនួន២៤៣គ្រឿង និងពិន័យបានថវិកា សរុបចំនួន៥៥១,៦៥០,០០០ រៀល។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា ចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការកើនឡើងពី ២១៧ គ្រឿង ក្នុងខែកក្កដា មក ២៤៣ គ្រឿង ក្នុងខែសីហា ឆ្នាំ២០១៨ ។

ក្នុងចំណោមរថយន្ត ដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ៤១តោន៕ ដោយ អេង ប៊ូឆេង

Facebook Comments

To Top