កីឡា

ក្រោយធ្លាក់ វគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ Champions League ៣ដងជាប់គ្នា Messi និយាយ ឆ្នាំនេះត្រូវតែឈ្នះ

ខ្សែប្រយុទ្ធ Lionel Messi បាននិយាយថា ក្រុម Barcelona បានកំណត់គោល បំណងរបស់ ខ្លួនថា ឆ្នាំនេះត្រូវតែឈ្នះពានរង្វាន់ Champions League ។

ក្រុមអ្នកមានបុណ្យបានឈ្នះពាន Champions League ក្នុងឆ្នាំ២០១៥ ក្រោយពីផ្តួល Juventus ក្នុងលទ្ធផល ៣-១ នៅទីក្រុងប៊ែកឡាំង ហើយចាប់តាំងពីពេលនោះមកក្រុម Barcelona បានធ្លាក់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របីរដូវ កាលជាប់គ្នាក្រោមដៃរបស់ក្រុម Atletico Madrid, Juventus និង AS Roma។

ទោះជាយ៉ាងណាក៏ដោយឥឡូវនេះ Messi ពិតជាមានសង្ឃឹមថា នឹងមិនធ្វើឲ្យពាននេះណាស់ របូតចេញពីដៃឡើយក្នុងរដូវកាលនេះ។

កីឡាកររូបនេះបានប្រាប់សារព័ត៌មាន Catalunya ថា: “នៅឆ្នាំនេះយើងចង់បានពាន Champions League “។ យើងបានធ្លាក់ចេញពីការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្របីឆ្នាំជាប់គ្នា រួចមកហើយ តែឥឡូវនេះ យើងត្រូវតែយកពានមួយនេះ មកជូនក្លិបនិងមអ្នកគាំទ្រ អោយបាន”៕

ដោយ​ ផល វិចិត្រ

Facebook Comments

To Top