អន្តរជាតិ

ក្រុមហ៊ុនការពារជាតិ Lockheed នឹងផលិតស្លាបយន្តហោះចម្បាំង F-16 នៅឥណ្ឌា ជាមួយក្រុមហ៊ុន Tata

បរទេស៖ នាយកប្រតិបត្តិនៅក្រុមហ៊ុនអាមេរិកមួយរូប បាននិយាយនៅថ្ងៃអង្គារថា ក្រុមហ៊ុនការពារជាតិ Lockheed Martinនឹងធ្វើការផលិតស្លាប សម្រាប់យន្តហោះចម្បាំង F-16 នៅក្នុងប្រទេសឥណ្ឌា ជាមួយដៃគូក្នុងតំបន់ គឺក្រុមហ៊ុន Tata Advanced System Limited។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រុមហ៊ុនបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “ការផលិតស្លាបយន្តហោះចម្បាំង F-16 នៅក្នុងប្រទេសឥណ្ឌា នឹងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Lockheed Martin ជាមួយក្រុមហ៊ុន Tata និងគាំទ្រដល់គោលនយោបាយ “ផលិតក្នុងប្រទេសឥណ្ឌា”។

គួរបញ្ជាក់ថា ក្រុមហ៊ុន Lockheed កំពុងតែដេញថ្លៃយកកុងត្រា ផ្គត់ផ្គង់យន្តហោះចម្បាំង១១៤គ្រឿង ឲ្យដល់កងកម្លាំងទ័ពអាកាសឥណ្ឌា ហើយយន្តហោះចម្បាំងនោះទាំងអស់ ត្រូវតែផលិតក្នុងប្រទេស ក្រោមកម្មវិធី “ផលិតនៅឥណ្ឌា” របស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារ៉េនដ្រា ម៉ូឌី៕

ប្រែសម្រួល៖​ ប៉ាង កុង

Facebook Comments

To Top