ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ឲ្យអ្នកគ្រប់គ្រង បង្គន់សាធារណៈ សុំវិញ្ញាបនបត្រ ស្លាកសញ្ញា ស្តង់ដារបង្គន់អាស៊ាន

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានស្នើឲ្យប្រតិបត្តិករជាម្ចាស់ ឬជាអ្នកគ្រប់គ្រង បង្គន់សាធារណៈទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ដាក់ពាក្យ ដើម្បីស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដារបង្គន់សាធារណៈ អាស៊ាន សម្រាប់ឆ្នាំ២០១៩ដល់២០២១។

បើតាមសេចក្តីជូនដំណឹង របស់គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍ វិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដារ បង្គន់សាធារណៈអាស៊ាន គ្រោងនឹងប្រកាសជ័យលាភី ក្នុងឱកាសទិវាទេសចរណ៍អាស៊ាន២០១៩ (ATF 2019) នៅប្រទេសវៀតណាម នាពេលខាងមុខ។

ការដាក់ពាក្យសុំអាចចុច លើតំណភ្ជាប់នេះ http://pt.cambodiacleancity.gov.kh/kh/register/ ឬបំពេញពាក្យស្នើសុំ រួចផ្ញើមកកាន់ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត។ ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ នៅក្នុងសេចក្តីជូនដំណឹង ឲ្យបានមុនថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨៕

Facebook Comments

To Top