អន្តរជាតិ

ករណីភ្លើងឆេះព្រៃនៅអ៊ីរ៉ង់ មនុស្សតិចបំផុត ៤នាក់បាត់បង់ជីវិត

អ៊ីរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះថា ភ្លើងឆេះព្រៃបានកើតឡើង នៅឯជាយក្រុង Marivan ដែលស្ថិតនៅភាគខាងលិច នៃប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី៣ ខែកញ្ញាម្សិលមិញនេះ បណ្តាលឲ្យមនុស្សចំនួន ៤នាក់បាត់បង់ជីវិត ។

ភ្លើងឆេះព្រៃនៅជិតក្រុង Marivan ត្រូវបានគេដឹងថា ទើបតែឆាបឆេះកាលពីពេលថ្មីៗនេះតែប៉ុណ្ណោះ ។ គេបានឃើញភ្លើងឆេះដើមឈើ និងដួលរលំជាច្រើនដើម ។

គួររំលឹកថា ប្រទេសអ៊ីរ៉ង់ ធ្លាប់រងគ្រោះដោយសារភ្លើ់់ងឆេះព្រៃកាលពីចុងខែមីនា ឆ្នាំ២០១៨កន្លងទៅនេះ នៅតំបន់ភាគខាងជើងនៃប្រទេស ។ ភ្លើងឆេះព្រៃនេះបានបង្កឲ្យ កំណើនសីតុណ្ហភាព នៅតំបន់នោះកើនឡើងខ្លាំង ជាងធម្មតា ។ក្រុមពន្លត់អគ្គីភ័យ និងអាជ្ញាធរ កំពុងតែព្យាយាម ដើម្បីពន្លត់ភ្លើង ដែលកំពុងឆាបឆេះ ។

គេនៅមិនទាន់ថា ទំហំនៃការខូចខាតដោយសារភ្លើងឆេះព្រៃអស់ប៉ុន្មាននៅឡើយទេ ៕

ដោយ៖ម៉ៅ បុប្ផាមករា

Facebook Comments

To Top