ព័ត៌មានជាតិ

កម្មវិធីដ៏អស្ចារ្យ មហាឡារិក ប្រចាំឆ្នាំ២០១៨ Cambodia National Conference 2018 នឹងប្រព្រឹត្តិឡើងនាប៉ុន្មានថ្ងៃខាងមុខនេះ!

ភ្នំពេញ៖ កម្មវិធីដ៏អស្ចារ្យ ប្រចាំឆ្នាំ Cambodia National Conference 2018 បានជិតខិតមកដល់ហើយ គឺនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ខាងមុននេះ ហើយនេះគឺជាមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដែលបានប្រមូលផ្តុំ ទៅដោយម្ចាស់អាជីវកម្ម ប្រមាណ៥០០នាក់ ដែលនឹងប្រារព្ឋធ្វើនៅសណ្ឋាគារ សុខា អូតែល ។

ពិតណាស់ Cambodia National Conference 2018 គ្រោងនឹងរៀបចំឡើង ដោយមានការចូលរួម ពីសមាជិកទាំងអស់ នៃ BNI ទាំង ១១ Chapter នៅកម្ពុជា ប្រមាណជិត ៥០០នាក់ នឹងមកកាន់វេទិកា ដ៏អធឹកអាធមមួយនេះ ក្នុងគោលបំណង បង្កើនទំនាក់ទំនង ដល់អាជីវកម្មរបស់ខ្លួន ជាពិសេស កម្មវិធីនេះ គឺជាឱកាសពិសេសបំផុត ដើម្បីរៀនសូត្រ ពីគន្លឹះ និងទ្រឹស្តី ធ្វើយ៉ាងណា ធ្វើឲ្យអាជីវកម្ម របស់អស់លោកអ្នក កាន់តែមានភាពជោគជ័យ បន្ថែមទៀត ជាមួយ BNI ដែលបានភ្ជាប់អាជីវកម្មរបស់អ្នក ជាមួយសមាជិក លើសពី៤០០នាក់ និងអ្នកដឹកនាំ ជាច្រើនរូបទៀតមកពីបណ្តាល ប្រទេសផ្សេងៗ​ ។

វាគ្មិន ៣រូប ដែលត្រូវបានជ្រើសរើស ក្នុងការធ្វើបទបង្ហាញ នៅឱកាសនោះ រួមមាន៖
-ឯកឧត្ដម ហុង សុខហួ នាយកប្រត្តិបត្តិ ក្រុមហ៊ុន CSX
-លោក Mashesh MAC Srinivasan ជាប្រធាន នៃ BNI អាស៊ីប៉ាស៊ីភិក
-លោក Mulari Sundaram ដែលជា Happyness Coach ។

ជាមួយគ្នានេះផងដែរ កម្មវិធី Cambodia National Conference ក៏សូមថ្លែងអំណរគុណដល់ម្ចាស់ ឧបត្ថម្ភក្នុងកម្មវិធី ដែលមាន Diamond Sponsor, Gold Sponsor, Silver Sponsor, In Kind sponsor និងអ្នកទិញសំបុត្រចូលរួមក្នុងកម្មវិធីទាំងអស់៕

Facebook Comments

To Top