អន្តរជាតិ

កន្លែងចុះចត UFO៖ បុរសម្នាក់ថា ជនបរទេសបានប្រាប់ឲ្យ សាងសង់ទីនេះនៅពាក់កណ្តាល វាលខ្សាច់អាហ្សង់ទីន

អាហ្សង់ទីន៖ កន្លែងចុះចត UFO គឺជាការប្រមូលផ្ដុំនៃថ្មលាបពណ៌ស ដែលមានរូបរាងផ្កាយ ត្រូវបានគេស្គាល់ថាជា ‘ovniport’ ហើយវាបានលេចឡើង នៅក្នុងទីក្រុងតូច Cachi នៅខេត្ត Salta ក្នុងអាហ្សង់ទីននេះបើយោង តាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល ។

វាត្រូវបានគេជឿថា ត្រូវបានសាងសង់ឡើង ដោយបុរសស្វ៊ីសម្នាក់ឈ្មោះ Werner Jaisli ដែលបានធ្វើដំណើរទៅកាន់ តំបន់នោះដើម្បីស្វែងរក ជនអន្តោប្រវេសន៍ ។ បន្ទាប់ពីលោកធ្វើដំណើរ ទៅកាន់ប្រទេសអាហ្សង់ទីន លោក Jaisli បានអះអាងថា លោកទទួលបានសារលិខិត telepathic ពីជនបរទេសដែលប្រាប់លោក ថាពួកគេត្រូវការកន្លែងមួយ ដើម្បីចុះចតនៅលើផែនដី ។

លោកJaisli ក៏បានបង្កើតផ្កាយតូច មួយរហូតដល់ឆ្នាំ២០១២ ទើបត្រូវបានបញ្ចប់ការសាងសង់ទីនេះ ។ អ្នកទេសចរមើលឃើញកន្លែងចុះចត UFO ដែលមានប្រជាប្រិយភាព តាមតាមគេហទំព័រ គេជឿថា ពួកគេអាចទាក់ទងសត្វផ្សេងៗ ពីពិភពមួយផ្សេងទៀត ៕

ដោយ៖ លី ភីលីព

Facebook Comments

To Top