អន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់ នៅមីយ៉ាន់ម៉ា កើនដល់៣១នាក់

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៨នេះថា យោងតាមតួលេខ ដែលបានប្រកាសព័ត៌មានមួយ ចេញដោយគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិជាតិ និងក្រសួងកិច្ចការសង្គម ជួងសង្គ្រោះ និងលំនៅដ្ឋានបានឲ្យដឹង កាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ដោយគ្រោះទឹកជំនន់ បានកើនឡើងដល់៣១នាក់ នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេលជាង២ខែមកនេះ ។

គិតត្រឹមថ្ងៃអាទិត្យ នៅតំបន់ Bago ជាតំបន់ដែលស្លាប់ច្រើន ចំនួន៩នាក់ ដោយគ្រោះទឹកជំនន់ ដែលកើតចេញពីភ្លៀងធ្លាក់យ៉ាងខ្លាំង បន្ទាប់មកមានរដ្ឋ Mon និងរដ្ឋ Kayin តំបន់ Tanintharyi និង Magway ។

សរុបទៅមានជំរំជាបណ្តោះអាសន្ន ចំនួន១៣៦កន្លែង ដែលបានសាងសង់ឡើង សម្រាប់ការស្នាក់អាស្រ័យ ដល់ជនរងគ្រោះ ដោយទឹកជំនន់ចំនួន ៦២.៤៣៥នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top