ព័ត៌មានជាតិ

MSI អបអរសាទរខួប១ឆ្នាំ នៃដំណើរការរបស់ខ្លួន នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន MSI សហការជាមួយ Dragon Computer នាពេលថ្មីៗនេះ បានប្រារព្ធពិធីអបអរសាទរ ខួបគំរប់១ឆ្នាំ នៃការបើកដំណើរការរបស់ MSI Concept Store ដែលជា Concept Store ដំបូងគេបង្អស់នៅទីក្រុងភ្នំពេញ ដែលបានដំណើរការយ៉ាងជោគជ័យ ក្នុងការបំរើសេវាកម្ម និងបំពេញតម្រូវការ របស់អតិថិជនកន្លងមក។

ក្នុងព្រឹត្តិការណ៍គំរប់ខួប១ឆ្នាំនេះ មានការចូលរួមពីសំណាក់អតិថិជន ដែលជាអ្នកគាំទ្រ MSI Laptop យ៉ាងច្រើនកុះករ ហើយក្រុមហ៊ុន MSI ក៏មានការរៀបចំភេជ្ជៈ រួមជាមួយនិងអាហារសម្រន់រួមជាមួយនឹងការប្រកួតហ្គេមផ្សេងៗ ព្រមទាំងឱកាសឈ្នះកាដូរពិសេសពីក្រុមហ៊ុនផងដែរ។

ជាមួយព្រឹត្តិការណ៍នេះ ក្រុមហ៊ុន MSI ក៏មានការផ្តល់ជូនពិសេសផងដែរ សម្រាប់លោកអ្នកទិញ MSI Gaming Laptop ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដលថ្ងែទី ១៥ ខែតុលា ឆ្នាំ ២០១៨ នឹងទទួលបាន LOOT BOX ថែមទៀតផង។ MSI គឺជាក្រុមហ៊ុនផលិត Gaming Hardware ដែលនាំមុខគេមកពីកោះតៃវ៉ាន់ និងកំពុងតែមានការពេញនិយមបំផុត ពីសំណាក់ អតិថិជននៅកម្ពុជា ដែលភាគច្រើនជា Gamer និងអ្នកក្រាហ្វិច Designer។

ជាក់ស្តែងដូចជា MSI PS42 Series គឺជា Notebook ជំនាន់ថ្មីបំផុត មានកម្រាស់ស្តើង ៧មីលីម៉ែត្រ និងមានទំងន់ស្រាលបំផុតបើប្រៀបធៀបជាមួយ Brand ផ្សេងៗគឺត្រឹម 1.19kg ប៉ុណ្ណោះ។ កុំព្យូទ័រនេះ គឺមានអេក្រង់ប្រភទេ Thin Bezel Panel ទំហំ១៤ អ៊ីង ជាមួយ IPS-Level, CPU Intel 8th Gen, VGA NVIDIA GeForce MX150/UMA, តួធ្វើពីអាលុយមីញ៉ូម មាន Fingerprint និងមានថ្មកាន់បានរហូតដល់១០ម៉ោង និងបំពាក់ Cooler Boost 3 ធ្វើឲ្យម៉ាស៊ីនប្រើយូរមិនក្តៅនោះទេ។

អ្វីដែលពិសេសនោះ គឺអតិថិជន ដែលចូលរួមនៅទៅនោះ ក៏អាចធ្វើតេស្តសាកល្បង ជាមួយផលិតផលថ្មីៗ ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ MSI ជាពិសេសសង្វាក់ផលិតផលថ្មី សម្រាប់អតិថិជនទូទៅដូចជា សិស្ស អ្នករកស៊ី អ្នកធ្វើការ អ្នករចនារូបភាព អ្នកសរសេរអត្ថបទជាដើម៕

Facebook Comments

To Top