តារា

Emma Stone ៖ ខ្ញុំមានថ្ងៃនេះ ដោយសារ​ បានជួបលោក Ryan Gosling

អាមេរិក ៖ តារាសម្តែងដ៏ល្បីល្បាញ Emma Stone ថ្មីៗនេះបាននិយាយថា នាងមានថ្ងៃនេះ ដោយសារ​តារាសម្តែង Ryan Gosling  ហើយថាបើគ្មានបុរសរូបនេះ ជីវិតនាងមិនដឹងទៅជាបែបថាឡើយ ។

ព័ត៌មានពី Aceshowbiz បានអោយដឹងនៅថ្ងៃទី៣ខែកញ្ញានេះថា តារាវ័យ២៩ឆ្នាំ Emma Stone ដែលកំពុងជោគជ័យខ្លាំងក្នុងអាជីព ជាតារាសម្តែងបាននិយាយថា នាងមានថ្ងៃនេះដោយសាលោក Ryan Gosling ។ នាងថា “ខ្ញុំមិនហ៊ានស្រមៃឡើយថាជីវិតខ្ញុំ ទៅជាបែបណាបើមិនបានជួបលោក Ryan គាត់ពូកែខ្លាំងណាស់ គាត់បានផ្តល់បទពិសោធន៍ល្អច្រើនណាស់ក្នុងការសម្តែងភាពយន្ត គាត់ អស្ចារ្យណាស់ គាត់បង្រៀនខ្ញុំពីការតាំងចិត្ត ដាក់អារម្មណ៍បានយ៉ាងល្អពេលចូលតួ បានរួមការងារ ជាមួយគាត់គឺជាសំណាងខ្ញុំ”។ ក្រោយខ្លាចត្រូវគេគិតថានាងចាប់ចិត្តលើលោក Ryan នាង Emma បញ្ជាក់ថាអ្នកទាំងពីរគ្រាន់តែជាមិត្ត ហើយនឹងនៅតែជាមិត្តល្អបែបនេះរហូតទៅ ។

Emma Stone រួមការងារជាមួយតារាសម្តែងសញ្ជាតិកាណាដាវ័យ៣៧ឆ្នាំ Ryan Gosling ក្នុងភាពយន្ត ជាច្រើនហើយក្នុងនោះមាន ភាពយន្តដ៏ជោគជ័យ “La La Land” ,“ Crazy ,Stupid, Love” របស់នាង ផងដែរ៕

ប្រែសម្រួលដោយ ៖ ទូច សុខលីដា

Facebook Comments

To Top