អន្តរជាតិ

Breaking News៖ ព្យុះទីហ្វុង Jebi បង្កឲ្យមានគ្រោះបាក់ដី នៅក្នុងប្រទេសជប៉ុន ក្នុងរយៈពេល២៥ឆ្នាំមកនេះ

តូក្យូ៖ ទីភ្នាក់ងារអាកាសធាតុ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ព្យុះទីហ្វុង Jebi ដែលជាព្យុះទីហ្វុងដ៏ខ្លាំងក្លា បង្កឲ្យមានគ្រោះបាក់ដីកើតឡើង នៅក្នុងប្រទេសជប៉ុន ក្នុងរយៈពេល២៥ឆ្នាំមកនេះ បានវាយប្រហារភាគខាងលិច នៃប្រទេសជប៉ុន នៅរសៀលថ្ងៃអង្គារនេះ ដែលបានធ្វើឲ្យមានករណីបាក់ដី នៅតំបន់ខ្លះនៃភាគខាងត្បូងនៃខេត្ត Tokushima ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅមុននេះបន្តិច ។

ព្យុះទីហ្វុងដ៏ខ្លាំងក្លា បានបង្កការរំខាន ដល់សេវាកម្មគមនាគមន៍ បណ្តាលឲ្យជើងហោះហើរជាច្រើន និងសេវាកម្មអាយស្ម័យយានជាច្រើន ត្រូវបានលុបចោល រូមទាំងប្រតិបត្តិការ ពាណិជ្ជកម្មជាច្រើនទៀត ។

ទីភ្នាក់ងារអាកាសធាតុជប៉ុន ហៅកាត់ថា (JMA)បាននិយាយថា ព្យុះទីហ្វុង Jebi មានល្បឿនខ្យល់បក់ រហូតដល់២១៦គីឡូម៉ែត្រក្នុង១ម៉ោង ដែលមានសម្ពាធខ្យល់ ៩៥០ហិកតូប៉ាស្កាល់ នៅចំផ្នែកកណ្តាល នៅវេលាម៉ោង១១ព្រឹក ម៉ោងក្នុងស្រុក ។

មន្ត្រីមួយរូបមកពីទីភ្នាក់ងារ អាកាសធារតុជប៉ុន បានឲ្យកាលពីថ្ងៃចន្ទ នៅក្នុងសារព័ត៌មានខ្លី ស្តីអំពីការសង្គ្រោះបន្ទាន់ បានឲ្យដឹងថា ព្យុះទីហ្វុង បាន”បង្កភាពខ្លាំងក្លាបំផុត” ដោយទីភ្នាក់ងារ និងផ្អែកលើខ្យល់បោកបក់ក្នុងកម្រិតខ្ពស់ ។ វានឹងក្លាយជាព្យុះទីហ្វុងដ៏ខ្លាំងក្លា ដែលធ្លាប់បង្កជាគ្រោះបាក់ដី នៅក្នុងនៅក្នុងប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ១៩៩៣ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top