អន្តរជាតិ

​ អាមេរិក​ បន្ថែមមុខតំណែង មន្រ្តីជាន់ខ្ពស់ របស់ខ្លួន​ ដើម្បីដោះស្រាយ បញ្ហាកូរ៉េខាងជើង

វ៉ាស៊ីនតោន៖​ ប្រភពព័ត៌មាន បានឲ្យដឹងថា​ ក្នុងពេលចរចា ដើម្បីលុបចោលកម្ម វិធីអាវុធនុយ ក្លេអ៊ែររបស់កូរ៉េខាងជើង​ អាម៉េរិក​ បានពង្រីកមុខតំណែង មន្ត្រីជាន់ខ្ពស់របស់ខ្លួន​ ក្នុងការដោះ ស្រាយកិច្ចការកូរ៉េខាងជើង​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ យុនហាប់​ នៅថ្ងៃទី០៤ ខែកញ្ញា​ ឆ្នាំ២០១៨។

កាលពីខែមុនលោក Mike Pompeo រដ្ឋមន្រ្តីការបរទេសអាមេរិក​ បានតែងតាំងលោក Stephen Biegun អនុប្រធានក្រុមហ៊ុន Ford Motors ជាតំណាងពិសេសសហរដ្ឋអាមេរិក សំរាប់ប្រទេស កូរ៉េខាងជើង។

មិនយូរប៉ុន្មានលោក Marc Knapper ដែលរហូតមកដល់ពេលថ្មីៗនេះ​ ឯកអគ្គរដ្ឋទូតអាមេរិក​ ប្រចាំកូរ៉េខាងត្បូង​ ត្រូវ​បានតែងតាំងជាអនុរដ្ឋលេខាធិការ​ អនុប្រធានស្តីទីសម្រាប់បញ្ហាកូរ៉េ​ និងជប៉ុន​ នេះបើយោងតាមប្រភពការទូត៕

ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top