អន្តរជាតិ

​ លីប៉ី​ ប្រកាសអាសន្ន ផ្នែកសន្ដិសុខ នៅទីក្រុងទ្រីប៉ូលី​ ដោយសារអំពើហិង្សា​ និងជម្លោះ បន្ដកើនឡើង

ទ្រីប៉ូលីៈ​ រដ្ឋាភិបាលលីប៉ី​ ដែលគាំទ្រ ដោយអង្គការសហប្រជាជាតិ​ បានប្រកាសពីស្ថានភាព នៃភាពអាសន្នផ្នែកសន្តិសុខ​ នៅក្នុងរដ្ឋធានីទ្រីប៉ូលី​ ដោយសារតែអំពើហិង្សា កើនឡើង​ និងការប៉ះទង្គិចរវាងកងកម្លាំងរដ្ឋាភិបាល​ និងកងជីវពលប្រដាប់អាវុធ​ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ ចិនស៊ិនហួ នៅថ្ងៃទី០៣​ ខែកញ្ញា​ ឆ្នាំ២០១៨។

ដោយសារតែភាពធ្ងន់ធ្ងរ នៃស្ថានភាពបច្ចុប្បន្ន​ និងសម្រាប់ផលប្រយោជន៍ សាធារណៈ ក្រុមប្រឹក្សាប្រធានាធិបតី នៃរាជរដ្ឋាភិបាលលីប៉ី​ បានប្រកាសពីភាពអាសន្ន សន្តិសុខ ក្នុងរដ្ឋធានីទ្រីប៉ូលីនិងតំបន់ជាយក្រុងរបស់ខ្លួន​ ដើម្បីការពារជនស៊ីវិល​ ក៏ដូចជាទ្រព្យសម្បត្តិ សាធារណៈ​ និងឯកជន។

រដ្ឋាភិបាលបានឲ្យដឹងថា “ការរំលោភបំពាន​ ដែលបានកើតឡើង​ និងកំពុងកើតឡើងនៅ ក្នុងក្រុងទ្រីប៉ូលី​ កំពុងធ្វើឱ្យខូចខាតដល់សន្តិសុខរដ្ឋធានី​ និងមិនអាចអត់ឱនឱ្យបានទេ” ដោយបញ្ជាក់ថាស្ថានភាពនេះតម្រូវឱ្យមាន “ការទទួលយកគ្រប់នីតិវិធីសន្តិសុខ​ និងយោធា​ និងស៊ីវិល” ៕

ដោយ​ ឈូក​ បូរ៉ា

 

Facebook Comments

To Top