អន្តរជាតិ

​ មហាអំណាច សហរដ្ឋអាមេរិក​ អាចនឹងមិន ទទួលបានរូបភាព​ ដែលបាត់បង់ នៅក្នុងអាហ្វ្រិក មកវិញនោះទេ

ប៉េកាំងៈ​ ទ្វីបអាហ្រ្វិក​ ជាពិសេសអាហ្រ្វិក អនុតំបន់សាហារ៉ា​ អាចត្រូវបាន អភិវឌ្ឍតិចតួច​ ប៉ុន្តែទីតាំងភូមិសាស្រ្ត ដ៏សំខាន់របស់ខ្លួន​ និងទីផ្សារដ៏ធំធេង​ និងធនធានធម្មជាតិ ដ៏សម្បូរបែប​ បានធ្វើឱ្យខ្លួនមានតម្លៃជាយុទ្ធសាស្រ្ត​ ដែលនោះជារូបភាព​ ដែលអាមេរិក​ បានបាត់បង់​ មិនអាចយកមកវិញបាន។

រដ្ឋបាលលោក​ ដូណាល់​ ត្រាំ បានធ្វើការផ្លាស់ប្តូរ ជាបន្តបន្ទាប់ទៅលើគោល នយោបាយ របស់អាហ្វ្រិក​ នៅអាហ្វ្រិកចាប់តាំងពីចូលកាន់តំណែងនៅខែតុលា​ ឆ្នាំ២០១៧ រដ្ឋបាលលោក​ ត្រាំ​ បានស្នើទៅសភាថា​  ខ្លួនបានកាត់បន្ថយថវិកាជំនួយ សម្រាប់ទ្វីបអាហ្វ្រិកមួយភាគបី។

កាលពីក្នុងខែធ្នូលោក​ ត្រាំ​ បានប្តេជ្ញាបដិសេធ ការផ្តល់ជំនួយដល់ប្រទេស​ ដែលបានថ្កោល ទោសការសម្រេចចិត្ដ របស់សហរដ្ឋអាមេរិក​ ក្នុងការទទួលស្គាល់ក្រុងយេរូសាឡឹមថា​ ជារដ្ឋធានីរបស់អ៊ីស្រាអែល ។

នៅក្នុងខែមិថុនា​ សហរដ្ឋអាមេរិក​ បានកែតម្រូវនីតិវិធីអនុម័ត​ និងបានពង្រីកនីតិវិធីអនុម័ត​ សម្រាប់ការបរិច្ចាគទៅស្ថាប័នពហុភាគី​ ដូចជាធនាគារអភិវឌ្ឍន៍អាហ្វ្រិក​ ដែលជាលទ្ធផល បានកាត់បន្ថយការរួមចំណែកបែបនេះ។

វិធានការបែបនេះ របស់អាមេរិក​ បានធ្វើឱ្យប្រទេសអាហ្វ្រិក​ ពិបាកក្នុងការរើបឡើងវិញ ពីវិបត្តិហិរញ្ញវត្ថុសកល​ ដើម្បីទទួលបានប្រាក់ចំណូល យ៉ាងខ្លាំង​ សម្រាប់ការអភិវឌ្ឍ៕

ដោយ​ ឈូក​ បូរ៉ា

 

Facebook Comments

To Top