ព័ត៌មានជាតិ

​ចិន៤នាក់ និងគ្រឿញៀន ជិត៣គីឡូក្រាម ត្រូវអាវុធហត្ថ ខេត្តព្រះសីហនុ ឃាត់ខ្លួន

​ភ្នំពេញ ៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបង្ក្រាបគ្រឿងញៀន ជិត៣គីឡូក្រាម និងឃាត់ ខ្លួនជនជាតិចិនចំនួន៤នាក់ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ នៅសង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ​។

ជនសង្ស័យទាំង៤នាក់រួមមាន ៖ទី១ឈ្មោះ ​shi xue cheng ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន មុខរបរមេការខារ៉ាអូខេ មានស្រុក​កំណើ​ត​នៅស្រុកពិនស៊ី ខេត្តលាវនីង ប្រទេសចិន បច្នុប្បន្ន ស្នាក់នៅសង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។ ទី២.ឈ្មោះ Pan yi ភេទប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ ចិន មុខរបរទេសចរណ៍ មានស្រុកកំណើត នៅប្រទេសចិន បច្នុប្បន្នស្នាក់នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។ ទី៣.ឈ្មោះ Li xin ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ មានស្រុកកំណើតនៅខេត្តសឿឆ័ន ប្រទេសចិន បច្ចុប្បន្នស្នាក់នៅសង្កាត់៤ ក្រុង/ខេត្ត ព្រះសីហនុ ។ និងទី៤.ឈ្មោះ chen xiao tian ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន មុខរបរទេស ចរណ៍ មានស្រុក​កំណើត​នៅស្រុកជួរជាំងឆឹង ខេត្តសាន្តទូឈុន ប្រទេសចិន បច្ចុប្បន្នកន្លែងស្នាក់នៅមិនពិតប្រាកដ។

ក្នុងប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានដកហូតបានវត្ថុតាងមាន៖ ម្សៅក្រាមសថ្លាចំនួន៣កញ្ចប់ធំ ទម្ងន់២,៨៨៤.៦៦ក្រាម, ជ្រុញចំនួន៧ និងសម្ភារៈប្រើប្រាស់ សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

ជនសង្ស័យទាំង៤នាក់ ត្រូវបាន ការិយាល័យបទល្មើសគ្រឿងញៀន បានកសាងសំណុំរឿង បញ្ជូន​ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ៕

ដោយ ៖ព្រឿង វិសាល

Facebook Comments

To Top