អន្តរជាតិ

ឥណ្ឌាអនុញ្ញាត ឲ្យក្រុមហ៊ុន ចម្រាញ់ប្រេងរដ្ឋ ប្រើប្រាស់យានដឹកជញ្ជូ និងការធានារ៉ាប់រង របស់អ៊ីរ៉ង់ សម្រាប់ ការនាំប្រេងចូល

បរទេស ៖ ប្រទេសឥណ្ឌា តាមសេចក្តីរាយការណ៍ នឹងអនុញ្ញាតឲ្យក្រុមហ៊ុន ចម្រាញ់ប្រេងរដ្ឋនាំចូល ប្រេងអ៊ីរ៉ង់ ដោយមានទីក្រុងតេអេរ៉ង់ ធ្វើការរៀបចំយានដឹកជញ្ជូននិងការធានារ៉ាប់រង បន្ទាប់ពីក្រុមហ៊ុន នានា រួមមានក្រុមហ៊ុនដឹកជញ្ជូនកំពូលរបស់ឥណ្ឌា Shipping Corp of India បានផ្អាកធ្វើដំណើរទៅ ប្រទេសអ៊ីរ៉ង់ ព្រោះតែទណ្ឌកម្មសហរដ្ឋអាមេរិក។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ បានឲ្យដឹងថា ការប៉ុនប៉ងរក្សាការនាំចូលប្រេងអ៊ីរ៉ង់ របស់ទីក្រុងញូដេលីនេះ បង្ហាញនូចំណាត់ការមួយ ធ្វើឡើងដោយប្រទេសចិន ដែលអ្នកទិញកំពុង តែផ្ទេរការដឹកជញ្ជូនប្រេងនាំចូលពីអ៊ីរ៉ង់របស់ពួកគេស្ទើរតែទាំងអស់ ទៅឲ្យនាវា ជាកម្មសិទ្ធិរបស់ក្រុម ហ៊ុនដឹកជញ្ជូនជាតិអ៊ីរ៉ង់ National Iranian Tanker Co (NITC)។

គួរបញ្ជាក់ថា ទង្វើរបស់ប្រទេសកំពូលអតិថិជន របស់ប្រេងឆៅអ៊ីរ៉ង់ទាំងពីរនេះ បង្ហាញថា សាធារណរដ្ឋ ឥស្លាម ប្រហែលជាមិនត្រូវបានកាត់ផ្តាច់ទាំងស្រុង ចេញពីទីផ្សារប្រេងសកល ចាប់ពីខែវិច្ឆិកា ជាពេល ដែលទណ្ឌកម្មអាមេរិកប្រឆាំងវិស័យប្រេងកាត របស់ទីក្រុងតេអេរ៉ង់ នឹងត្រូវចាប់ផ្តើមដំណើរការ នោះទេ៕

ប្រែសម្រួល ៖ ប៉ាង កុង

Facebook Comments

To Top