អន្តរជាតិ

អ្នកជំនាញថា​ ក្រុមហ៊ុនចិន​ និងអាល្លឺម៉ង់​ អាចធ្វើការជាមួយគ្នា បាន​លើការបង្កើតថ្មី

ប៉េកាំងៈ អ្នកជំនាញការអាល្លឺម៉ង់ម្នាក់ បានលើកឡើ់ងថា​ ក្រុមហ៊ុនចិន​ និងអាល្លឺម៉ង់​ អាចធ្វើការរួមគ្នាជាមួយគ្នា​ ដើម្បីពន្លឿនដំណើរការនវានុវត្តន៍​ សម្រាប់ការបង្កើតថ្មី​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ ចិនស៊ិនហួ នៅថ្ងៃទី០៤ ខែកញ្ញា​ ឆ្នាំ២០១៨ ។

លោក Thomas Nolting ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានស្រាវជ្រាវ បច្ចេកវិទ្យាឧស្សាហកម្ម ឈានមុខគេរបស់អាល្លឺម៉ង់​ បានធ្វើសេចក្តីថ្លែងការណ៍នេះ​ បន្ទាប់ពីបានទៅទស្សនា កន្លែងស្តង់ដារអេឡិចត្រូនិច របស់ក្រុមហ៊ុន Haier នៅទីក្រុង Berlin ប្រទេសហ្វាំងឡង់ ។

លោកបានបញ្ជាក់ថា​ “វាល្អសម្រាប់ក្រុមហ៊ុនចិន​ ដូចជាក្រុមហ៊ុន​ Haier ដើម្បីបង្ហាញខ្លួននៅទីនេះ លោកបន្ថែមថា​ អាល្លឺម៉ង់​ និងចិន​ អាចជួយ​ និងរៀនពីគ្នាទៅវិញទៅមកបាន”៕

ដោយ៖ឈូក​ បូរ៉ា

Facebook Comments

To Top