អន្តរជាតិ

អ្នកការទូត អាមេរិក-ហ្ស៊កដានី​ ជួបពិភាក្សាគ្នា លើបញ្ហាស៊ីរី​ ដែលកំពុង ហែកហួរដោយសង្គ្រាម

អាមេន៖​ រដ្ឋមន្ត្រីការបរទេសហ្ស៊កដានីលោក Ayman Safadi បានជួបពិភាក្សាគ្នាជាមួយលោក James Jeffrey ប្រេសិតអាម៉េរិក​ ដែលបានធ្វើដំណើរទៅ ប្រទេសស៊ីរី​ ដែលហែកហួរ ដោយសង្រ្គាម​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន​ ចិនស៊ិនហួ នៅថ្ងៃទី០៤ ខែកញ្ញា​ ឆ្នាំ២០១៨។

យោងតាមសេចក្តីថ្លែងការណ៍របស់ ក្រសួងបានឱ្យដឹងថា​ ក្នុងអំឡុងកិច្ចប្រជុំនោះលោក Safadi បានអះអាងជាថ្មីពីការអំពាវនាវ របស់ហ្ស៊កដានី​ ឱ្យមានដំណោះស្រាយនយោបាយ​ ចំពោះវិបត្តិនៅស៊ីរី។

លោកបាននិយាយថា​ ដំណោះស្រាយចាំបាច់ ត្រូវថែរក្សាសាមគ្គីភាព​ និងបូរណភាពដែនដីនៃប្រទេសស៊ីរី​ ហើយគួរតែត្រូវបាន ទទួលស្គាល់​ ដោយភាគីស៊ីរីទាំងអស់៕

Facebook Comments

To Top