អន្តរជាតិ

អ៊ីរ៉ង់និយាយថា ពួកសកម្មប្រយុទ្ធ ត្រូវតែបោស សម្អាតចេញ ឲ្យអស់ពីទីក្រុង Idlib

បរទេស៖រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយនៅ ថ្ងៃចន្ទនេះថា ពួកសកម្មប្រយុទ្ធត្រូវតែ បោសសម្អាតចេញឲ្យ អស់ ពីខេត្ត Idlib ប្រទេសស៊ីរី ស្របពេលដែលលោកត្រៀម សម្រាប់កិច្ចពិភាក្សាគ្នា រវាងអ៊ីរ៉ង់ ស៊ីរីនិងរុស្ស៊ី ស្តីពីការប្រឈមមុខ នឹងតំបន់ដ៏ចម្បងចុងក្រោយ ដែលកាន់កាប់ដោយពួក ឧទ្ទាមប្រឆាំងលោក ប្រធានាធិបតី បាហ្សា អាល់អាសាដ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ថា រដ្ឋមន្ត្រីអ៊ីរ៉ង់ លោក Mohammad Javad Zarif បានថ្លែងយ៉ាងដូច្នោះ នៅពេលចាប់ផ្តើមដំណើរ ទស្សនកិច្ចទៅទីក្រុងដាម៉ាស ដើម្បីធ្វើកិច្ចពិភាក្សាគ្នា ជាមួយមន្ត្រីស៊ីរី ស្តីពីកិច្ចប្រជុំនាថ្ងៃទី០៧ ខែកញ្ញា រវាងអ៊ីរ៉ង់ តួកគីនិងរុស្ស៊ី អំពីការប្រឈមមុខ នឹងពួកសកម្មប្រយុទ្ធ ក្នុងខេត្ត Idlib។

គួរបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ កងកម្លាំងរបស់រដ្ឋាភិបាលស៊ីរី កំពុងតែត្រៀមរៀបចំ ប្រតិបត្តិការវាយលុកមួយ ក្នុងខេត្ត Idlib និងតំបន់ជុំវិញ ដែលគ្រប់គ្រងដោយពួកឧទ្ទាម កំពុងប្រយុទ្ធប្រឆាំង លោក អាសាដ ដែលជាសម្ពន្ធមិត្ត ដ៏ជិតស្និទ្ ធរបស់រុស្ស៊ី និងក៏ទទួលបានការគាំទ្រ ពីកងកម្លាំងអ៊ីរ៉ង់ ក្នុងសង្គ្រាមស៊ីវិល៕
ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top