សន្តិសុខ និង សង្គម

អគ្គនាយកសុខភាពសត្វ កម្ពុជា-ថៃ ប្រជុំទ្វេភាគី លើការធ្វើពាណិជ្ជកម្មសត្វ និងផលិតកម្មសត្វ

ភ្នំពេញ៖​អគ្គនាយកសុខភាពសត្វ និងផលិតកម្មសត្វ កម្ពុជា បានបើកកិច្ចប្រជុំទ្វេភាគី ទាក់ទិននិង ការពង្រឹងកិច្ចសហ ប្រតិបត្តិការណ៍ លើការធ្វើពាណិជ្ជកម្មសត្វ ផលិតកម្មសត្វ ដោយផ្តោតលើ វិញ្ញាបនបត្របញ្ជាក់ សុខភាពសត្វ​ និងពង្រឹង ទំនាក់ទំនង កិច្ចសហការគ្នារវាងថ្នាក់ខេត្ត និងខេត្តនៅជាប់ព្រំដែន។

ក្នុងកិច្ចប្រជុំនេះដឹកនាំដោយ លោក សេន សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកនៃ អគ្គនាយក សុខភាពសត្វ និងផលិតកម្មសត្វ ដោយឡែកប្រតិភូថៃ ដឹកនាំដោយលោក Sorravis Thaneto ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ ផលិតកម្មសត្វ និងសហការី អញ្ជើញចូលរួមសរុប២៤នាក់ ​នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ នាសណ្ឋាគារ Four Wing Hotel, Bangkok Thailand ។

ជាមួយគ្នានោះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ និងលោកប្រធាន-អនុប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាល ខេត្តជាប់ព្រំដែនថៃ (៧ ខេត្ត) សរុប ១៥ នាក់។​នេះបើតាមអគ្គនាយកសុខភាពសត្វ និងផលិតកម្មសត្វ៕

Facebook Comments

To Top