អន្តរជាតិ

ហ្វីលីពីន អូសនាវាចម្បាំង ចេញពីតំបន់ទឹករាក់ នៅដែនសមុទ្រចិន ខាងត្បូង

បរទេស ៖ ទ័ពជើងទឹកហ្វីលីពីន នាពេលថ្មីៗនេះ បានទទួលជោគជ័យ ក្នុងការអូសយកនាវា ចម្បាំងដ៏ធំ បំផុតរបស់ខ្លួនមួយគ្រឿង ដែលជាប់នៅក្នុងតំបន់ទឹករាក់មួយ ស្ថិតនៅជិតតំបន់មានជម្លោះដ៏ក្តៅ ក្នុង ដែនសមុទ្រចិនខាងត្បូង។

មន្ត្រីសន្តិសុខហ្វីលីពីនពីររូប បានប្រាប់កាសែត The Associated Press នៅថ្ងៃអង្គារនេះថា ទូក សណ្ដោង ត្រូវបានគេប្រើប្រាស់ដើម្បីទាញនាវាចម្បាំង BRP Gregorio del Pilar ចេញពីរង្វង់តំបន់ទឹក រាក់  Half Moon Shoal ដែលហ្វីលីពីនហៅថា Hasa Hasa នៅមុនពេលពាក់កណ្ដាលយប់។

យោងតាមប្រភពព័ត៌មានពីគេហទំព័រ Yahoo News នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ នាវាចម្បាំង ដែលត្រូវបានគេសណ្ដោងយកត្រឡប់ទៅកំពង់ផែហ្វីលីពីនវិញនោះ បានកឿងជាប់ នៅក្នុងអំឡុងធ្វើ ដំណើរល្បាត កាលពីរាត្រីថ្ងៃពុធសប្ដាហ៍មុន បង្កឲ្យខូចខាតស្លាបចក្រមួយចំនួន៕

ប្រែសម្រួល ៖ ប៉ាង កុង

Facebook Comments

To Top