អន្តរជាតិ

ស្ថានីយ៍អវកាស សម្ពាធខ្យល់ បានស្ដារឡើងវិញ បន្ទាប់ពីមានការលេច ធ្លាយដែលបង្ខំឲ្យ អវកាសយានិកម្រាមដៃដាក់រន្ធ

រុស្ស៊ី ៖ ទីភ្នាក់ងារអវកាសរុស្ស៊ី បាននិយាយថា សម្ពាធខ្យល់ នៅលើស្ថានីយ៍ អវកាស អន្ដរជាតិបានកើត ឡើងស្ដារឡើងវិញ ទៅកម្រិតត្រឹមត្រូវ បន្ទាប់ពីការលេចធ្លាយ កើតឡើង នៅត្រង់រន្ធតូចមួយនៃសំបករបស់  Russian Soyuz នេះបើយោងតាមការចេញ ផ្សាយពីគេហ ទំព័រឌៀលីម៉ែល។

Roscosmos បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា សុវត្ថិភាព និងសុខភាពរបស់ នាវិកមិនត្រូវបានគំរាមកំហែងទេ” ។ ការលេចធ្លាយ ដែលត្រូវបានគេរកឃើញ នៅត្រង់រន្ធតូច មួយនៃសំបករបស់  Russian Soyuz ដែលបានចតនៅស្ថានីយ។

ការបាក់បែកផ្នែកនៃស្ថានីយ៍អវកាស គេជឿថា មានទំហំប្រហែល២ ម.មក្នុងស្ថានីយអវកាស ដែលមាន ១៥០ ពាន់លានដុល្លារត្រូវបានគេរកឃើញ បន្ទាប់ពីអវកាសយានិកបានកត់ សម្គាល់ឃើញការធ្លាក់ចុះសម្ពាធ។អវកាសយានិកភ្នាក់ងារអវកាសអ៊ឺរ៉ុប Alexander Gerst បានរាយការណ៍ថា លោកដាក់ម្រាមដៃរបស់លោកនៅលើរន្ធដំបូង មុនពេលដែលនាវិកយក ក្រដាស់កាសែតដាក់។

នាយកកម្មវិធីអវកាសរុស្ស៊ីដឹកនាំដោយលោក Sergei Krikalev បានប្រាប់ទីភ្នាក់ងារសារ ព័ត៌មានagency Tassថា ការលេចធ្លាយនេះត្រូវបានគេប្រដាប់ ដោយម៉ាស៊ីនម៉ាស៊ូត ដែលកំពុងបង្ហាញថា មានភាពធូររលុង។ នៅក្នុងយន្តនោះមានជនជាតិអាមេរិក៣នាក់ រុស្ស៊ី ២នាក់ និងជនជាតិអាឡឺម៉ង់ម្នាក់ជិះនៅលើស្ថានីយ៕

ដោយ ៖ លី ភីលីព

To Top