អន្តរជាតិ

លោក ត្រាំ ព្រមានស៊ីរី មិនឲ្យធ្វើការ វាយប្រហារដោយខ្ជីខ្ជារ នៅក្នុងខេត្ត Idlib

បរទេស៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តាមសេចក្តីរាយការណ៍ បានព្រមានប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ និងសម្ពន្ធមិត្តរបស់លោក គឺអ៊ីរ៉ង់និងរុស្ស៊ី មិនឲ្យធ្វើការវាយប្រហារដោយខ្ជីខ្ជារ ទៅលើខេត្ត Idlib ដែលពួកឧទ្ទាមស៊ីរីកាន់កាប់ ដោយលោកនិយាយថា ប្រជាជនរាប់សែននាក់ អាចនឹងត្រូវសម្លាប់។

នៅក្នុងសារធ្វីតធើ លោក ត្រាំ បានមានប្រសាសន៍យ៉ាងដូច្នេះថា “រុស្ស៊ីនិងអ៊ីរ៉ង់ នឹងបង្កកំហុសមនុស្សជាតិដ៏ធ្ងន់ធ្ងរមួយ ដែលចូលរួម ក្នុងសោកនាដកម្មមនុស្សដ៏ធំនេះ។ ប្រជាជនរាប់សែននាក់ អាចនឹងត្រូវសម្លាប់។ ចូរកុំធ្វើឲ្យរឿងបែបនោះកើតមានឡើង!”។

គួរបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ កងកម្លាំងរដ្ឋាភិបាលស៊ីរី កំពុងគ្រោងធ្វើប្រតិបត្តិការ វាយលុកមួយ ក្នុងខេត្ត Idlib និងតំបន់នៅជុំវិញទីនោះ ដែលស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ពួកបះបោរ កំពុងប្រយុទ្ធនឹងលោក អាសាដ ដែលមានការគាំទ្រ ទាំងពីរកងកម្លាំងរុស្ស៊ីនិងអ៊ីរ៉ង់ នៅក្នុងសង្គ្រាមស៊ីវិលស៊ីរី៕
ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top