ព័ត៌មានជាតិ

រថយន្ត២គ្រឿង បុកគ្នាក្រឡាប់ បណ្តាលឲ្យស្រ្តីម្នាក់ រងរបួសធ្ងន់ នៅផ្លូវបំបែក៦០ម៉ែត្រ ​

ភ្នំពេញ៖ រថយន្ត២គ្រឿងបុកគ្នា ក្រឡាប់នៅផ្លូវបំបែក៦០ម៉ែត្រ នៅវេលាម៉ោង១រសៀល ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ បណ្តាលឲ្យស្រ្តីម្នាក់ ជិះក្នុងរថយន្តកូរ៉េរងរបួសធ្ងន់ ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្កពាក់ស្លាកលេខ ខេមរភូមិន្ទ 02 3-0064 បានបុកពេញទំហឹង ជាមួយរថយន្តកូរ៉េ ដឹកឈើ ចំពាក់កណ្តាលរថយន្តពេញទំហឹង​ បណ្តាលឲ្យក្រឡាប់ ចាក់ឈើចោលពេញផ្លូវ។ ចំណែកតៃកុងរងបួសស្រាល រីឯស្រ្តីដែលរួមដំណើរ ជាមួយរងរបួសធ្ងន់ ត្រូវបានដឹងទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ជើងឯក បានហៅរថយន្តស្ទូច រថយន្តក្រឡាប់ ចេញពីចំណុចផ្លូវបំបែកជាបួន៦០ម៉ែត្រ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍៕

ដោយ៖ ព្រឿង វិសាល

Facebook Comments

To Top