អន្តរជាតិ

មន្ត្រីយោធា ជាន់ខ្ពស់អាមេរិក ធ្វើទស្សនកិច្ចនៅ ប្រទេសក្រិក ស្របពេលជាប់គាំង ជាមួយតួកគី

បរទេស ៖ ប្រធានអគ្គសេនាធិការ ចម្រុះសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមដំណើរ ទស្សនកិច្ច២ថ្ងៃ នៅប្រទេសក្រិក ក្រោយធ្វើការទាក់ទងគ្នាលំដាប់ខ្ពស់ មួយសប្ដាហ៍ រវាងប្រទេសទាំង ពីរ ស្របពេលភាពតានតឹងកើនឡើង រវាងអាមេរិកនិងតួកគី។

យោងតាមប្រភពព័ត៌មានពីគេហទំព័រ Yahoo News ចេញផ្សាយនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា នាយឧត្តមសេនីយ៍អាមេរិក លោក Joseph Dunford បានទៅដល់ប្រទេសក្រិកនៅ ថ្ងៃចន្ទ និងគ្រោងជួបជាមួយឧត្តមនាវីក្រិក លោក Evangelos Apostolakis នៅក្នុងទីក្រុង អាតែន នាថ្ងៃអង្គារនេះ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកចង់បង្កើនសហប្រតិបត្តិការសេដ្ឋកិច្ចនិងយោធា ជាមួយប្រទេសក្រិកជា សម្ពន្ធមិត្តណាតូ ស្របពេលដែលភាពតានតឹង ជាមួយប្រទេសតួកគី បន្តកើនឡើង ជុំវិញភាពខុសគ្នានៃ ជម្លោះក្នុងតំបន់និងនយោបាយ៕

ប្រែសម្រួល ៖ ប៉ាង កុង

Facebook Comments

To Top