អន្តរជាតិ

មនុស្សតិចបំផុត ៨០.០០០នាក់ នៅអង់គ្លេស បង្កការគំរាមកំហែង ផ្លូវភេទលើកុមារ

អង់គ្លេស៖ គេហទំព័រ Sky News បានចុះផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះថា យ៉ាងហោចណាស់មនុស្សចំនួន៨០.០០០នាក់ នៅចក្រភពអង់គ្លេស ត្រូវបានគេជឿជាក់ថា បានបង្កការគំរាមកំហែងដល់ផ្លូវភេទកុមារ តាមរយៈប្រព័ន្ធអ៊ីនធើរណេត ។

លោក Sajid Javid នឹងនិយាយថា គាត់មានការភ្ញាក់ផ្អើលចំពោះតួលេខទាំងនេះ ហើយបានប្រកាសថា វានឹងក្លាយជា”បេសកម្មផ្ទាល់ខ្លួន” របស់គាត់ដើម្បីដោះស្រាយរាល់ទម្រង់នៃការ់រំលោភបំពានលើកុមារ ។

នៅក្នុងសុន្ទរកថារបស់លោក Javid ធ្វើឡើងតាមការចោទប្រកាន់កាលពីសប្តាហ៍មុនដោយរដ្ឋមន្ត្រីការបរទេសលោក Jeremy Hunt ដែលបានដាក់ថា ក្រុមហ៊ុន Google បានបដិសេធមិនសហការជាមួយចក្រភពអង់គ្លេសក្នុងការដកចេញនូវមាតិកាទាំងឡាយណាដែលខុសច្បាប់ ។

បើគ្មានការដាក់ឈ្មោះ Google ទេ ខាង NCA បានស្តីបន្ទោសក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះសម្រាប់ការផ្តល់ “ការបញ្ចូលនិងការបង្កើនឈ្មោះ អនាមិកនៅលើអ៊ីនធើរណេត” ដែលវាបានបង្ហាញថា កំពុងធ្វើឱ្យមានការរំលោភបំពានកើតឡើង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top