សន្តិសុខ និង សង្គម

ព័ទ្ឋចាប់ជន សង្ស័យម្នាក់ ប៉ងគាស់ផ្ទះលួចទ្រព្យ សមត្តិប្រជាពលរដ្ឋ នៅច្បារអំពៅ២

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម បក្ខពួក២នាក់ ត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋព័ទ្ធចាប់ បានរួច វាយខ្នោះយកមក ប៉ុស្ដិ៍នគរបាល ច្បារអំពៅ២ ដើម្បីសួរនាំ នៅវេលាម៉ោង១ និង២០នាទីរំលង អាធ្រា្រត ឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្បែ ររោងចក្រដែកគោល ស្ថិតក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលត្រូវបាន ឃាត់ខ្លួនបានមានឈ្មោះ ស្វាយ វិចិត្រ ភេទប្រុស អាយុ៣០ឆ្នាំស្នាក់នៅមិន ពិតប្រាកដ។ ឯជនសង្ស័យម្នាក់ទៀត ដែលរត់គេចខ្លួនមិនស្គាល់ ឈ្មោះនោះឡើយ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមាន គ្នា២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក បានមកក្នុងភូមិ ក្នុងបំណងសកម្មភាព គាស់ផ្ទះប្រជាពលរដ្ឋលួច យកទ្រព្យសម្បត្តិ តែពេលនោះ មានប្រជាពលរដ្ឋឃើញ ទាន់ក៏ស្រែកថា ចោរៗ ក៏ធ្វើឲ្យជន សង្ស័យម្នាក់ភ័យបានឡើង ជិះម៉ូតូគេចខ្លួនបាត់ស្រមោល ចំណែកជនសង្ស័យម្នាក់ទៀត បានរត់ឡើងលើដំបូល ផ្ទះប្រជាពលរដ្ឋ ដើម្បីលាក់ខ្លួន តែត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ច មូលដ្ឋានព័ទ្ឋចាប់ភ្លាមៗ ហើយយកមកប៉ុស្ដិ៍នគរបាល រដ្ឋបាលច្បារអំពៅ២ ដើម្បីសួរនាំភ្លាមៗ ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាល រដ្ឋបាលប៉ុស្ដិ៍ច្បារអំពៅ ២ឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌ ច្បារអំពៅ ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់ ៕ ដោយ៖ ប៉ិច នរៈ

Facebook Comments

To Top