តារា

ពលរដ្ឋរស់នៅភូមិត្រពាំងរំចេក​ សាទរកាដូផ្លូវមួយខ្សែពី ឡេង​ ណាវ៉ាត់ត្រា​

ភ្នំពេញ៖​ រឿងល្អមួយសម្រាប់ បងប្អូនប្រជាពលរដ្ឋ​ ដែលរស់នៅភូមិ​ ត្រពាំងរំចេក​ សង្កាត់​ ចោមចៅ១​ ដែលថ្មីៗនេះម្ចាស់ មុខជំនួញ​ បុរីនិងដីឡូតិ៍​ ឡេង​ ណាវ៉ាត់ត្រា​ហើយក៏ជាម្ចាស់ផលិតកម្ម​ ហ្គាឡាក់ស៊ី លោកឧកញ៉ាវ័យក្មេង​ ឡេង​ ណាវ៉ាត់ត្រា​ បានសម្រេចចាយទុនជាង ១០ម៉ឺនដុល្លារ​ ធ្វើផ្លូវមួយខ្សែ​ ជាកាដូជូនដល់ប្រជាពលរដ្ឋ​ រស់នៅសង្កាត់ចោមចៅទី១។

ទស្សនិកជន​តែងតែបានឃើញ​ នៅសកម្មភាពការងារសប្បុរសធម៌​ ជាបន្តបន្ទាប់​ ដែលម្ចាស់ផលិតកម្ម​ ឧកញ៉ា​វ័យក្មេង​ ឡេង​ ណាវ៉ាត់ត្រា​ តែងតែចូលរួមធ្វើ​ នាពេលកន្លងមក​ អ្វីដែលធ្វើឲ្យ បងប្អូនប្រជាពលរដ្ឋកាន់តែ​ ពេញចិត្តនិងស្រឡាញ់ថែមទៀតនោះគឺ​ ថ្មីៗនេះឧកញ៉ា​ រូបនេះ​ បានចំណាយថវិកា​ ១០ម៉ឺនដុល្លារ​ ធ្វើផ្លូវមួយខ្សែ​​ កំរាស់១តឹកកន្លះ​ ឆ្អឹងដែក​ ស្ថិតនៅ​ ភូមិត្រពាំងរំចេក​ សង្កាត់ចោមចៅទីមួយ​ ខណ្ឌពោធិ៍សែនជ័យ។

លោកឡេង ណាវ៉ាត្រា បានប្រាប់ឲ្យដឹងថា​ ហេតុផលដែលលោកសម្រេចចិត្ត ចំណាយថវិកាដ៏ច្រើន សង់ផ្លូវមួយខ្សែ ជូនដល់អ្នកភូមិក្នុងសង្កាត់ចោមចៅ​ ដោយសារតែលោក ​ទទួលបានសំណូមពរ ពីសំណាក់អ្នករស់នៅ​ តាមបណ្ដោយផ្លូវនោះ ថ្ងូរថាពិបាកធ្វើដំណើរជាពិសេស​ នៅពេលធ្លាក់ដក់ទឹកម្ដងៗ។

ក្រៅពីការចំណាយធនធានផ្ទាល់ខ្លួន​ យ៉ាងច្រើនលើការស្ថាបនាផ្លូវប្រជាពលរដ្ឋ​ នៅភូមិខាងលើនេះ នាពេលកន្លងមក​គេក៏ សង្កេតឃើញផងដែរ លោកឧកញ៉ាវ័យក្មេងរូបនេះ​ តែងតែចូលរួម​ ធ្វើការងារសប្បុរសធម៌​ ជួយបងប្អូនប្រជាពលរដ្ឋ​ ​នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍​សែនជ័យ ជាបន្តបន្ទាប់ ហើយលោកឧកញ៉ាវ័​យក្មេងរូបនេះក៏​ មិនដែលមើលរំលង​ ទុក្ខលំបាកណាមួយ របស់​បងប្អូនប្រជាពលរដ្ឋ ចាស់ជរាក្រីក្រ ​ដែ​ល​លោក​ដឹងនោះ​ទេ ៕

ដោយ៖​ តារា

Facebook Comments

To Top