អន្តរជាតិ

ប្រធានាធិបតី កូរ៉េខាងត្បូង ៖ ឥឡូវជាពេលវេលាដ៏ សំខាន់បំផុត សម្រាប់រៀបចំឲ្យ មានសន្តិភាព នៅឧបទ្វីបកូរ៉េ

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះថា លោក ម៉ូន ជេអ៊ីន ប្រធានាធិបតីកូរ៉េ ខាងត្បូង បានថ្លែង កាលពីថ្ងៃចន្ទថា ឥឡូវនេះ គឺមានសារ សំខាន់ណាស់ នៅក្នុងអំឡុងពេលរៀប ចំឲ្យមានសន្តិភាព នៅឧបទ្វីបកូរ៉េ ដោយបានពន្យល់ អំពីមូលហេតុ របស់គាត់សម្រាប់ បញ្ជូនបេសកជនពិសេស ទៅកាន់សាធារណរដ្ឋ ប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ (DPRK) ។

លោក ម៉ូន បានថ្លែង “ឥឡូវនេះមានសារសំខាន់ណាស់ នៅក្នុងអំឡុងពេលរៀបចំ ឲ្យមាន សន្តិភាព នៅឧបទ្វីបកូរ៉េ ។ នេះជាហេតុផល ដែលខ្ញុំបានបញ្ជូន ប្រតិភូពិសេស មួយក្រុម ទៅកាន់កូរ៉េខាងជើង (DPRK)” ។ វិមានខៀវបានបញ្ជាក់ដូច្នេះ ។

លោក ម៉ូន បានថ្លែងថា សន្តិភាពនៅឧបទ្វីប គួរណាស់តែធ្វើឡើងរួមគ្នា ជាមួយនឹងការ បញ្ចប់ការរំលាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីប ដែលរដ្ឋាភិបាលកូរ៉េខាងត្បូង បានតាមដាន យ៉ាងជិតបំផុត និងគ្រប់គ្រងស្ថានភាព ដោយប្រុងប្រយ័ត្ននៅឧបទ្វីប ។

មេដឹកនាំកូរ៉េខាងត្បូង បានសម្រេចបញ្ជូនសមាជិក នៃក្រុមប្រតិភូពិសេស ចំនួន៥រូប ទៅកាន់ ក្រុងព្យុងយ៉ាងនៅថ្ងៃពុធ ។ ពួកគេរំពឹងថា នឹងរៀបចំកាលបរិច្ឆេទ សម្រាប់កិច្ច ប្រជុំកំពូល រវាងលោក ម៉ូន និងមេដឹកនាំកំពូល DPRK គីម ជុងអ៊ុន ដែលភាគីទាំងពីបានឯកភាពគ្នា នឹងរៀបចំឡើងនូវកិច្ចប្រជុំលើកទី៣ នៅក្រុងព្យុងយ៉ាង នៅចុងខែកញ្ញា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

 

Facebook Comments

To Top