អន្តរជាតិ

ប្រធានាធិបតីស្លូវេនី បង្ហាញក្តីព្រួយបារម្ភ ជុំវិញក្រុមប្រដាប់អាវុធ របស់អ្នកនយោបាយ

បរទេស ៖ ប្រធានាធិបតី នៃប្រទេសស្លូវេនី លោក Borut Pahor បានបង្ហាញ នូវក្តីព្រួយបារម្ភ បន្ទាប់ពីមានវីដេអ៊ូឃ្លីបតាមអ៊ីនធឺណេត បានបង្ហាញឲ្យឃើញ នូវសមាជិកក្រុមប្រដាប់ អាវុធ បិទមួយក្រុម ដឹកនាំដោយអ្នកនយោបាយ មួយរូប កំពុងធ្វើការហ្វឹកហាត់។

អតីតបេក្ខភាពប្រធានាធិបតី លោក Andrej Sisko បានប្រាប់កាសែត រ៉យទ័រ ថា ក្រុមរបស់ លោក នឹងទទួលបទបញ្ជា ប្រសិនបើចាំបាច់ ហើយមិនកំពុងតែធ្វើអ្វី ដែលខុសច្បាប់នោះ ឡើយ ប៉ុន្តែលោកបានសារភាពថា អាវុធដែលក្រុមនេះប្រើប្រាស់ មិនបានចុះបញ្ជីដោយ អាជ្ញាធរនៃប្រទេសស្លូវេនីនោះទេ។

ប៉ុន្តែលោកប្រធានាធិបតីស្លូវេនី បាននិយាយថា គ្មានកន្លែងសម្រាប់ក្រុមបែបនេះនោះទេ នៅក្នុងប្រទេសសមាជិកសហភាពអឺរ៉ុបមួយនេះ ហើលោកបានសង្កត់ធ្ងន់ថា ប្រទេសស្លូវេនី គឺជាប្រទេសមានសុវត្ថិភាព ដែលមិនមានបុគ្គលគ្មានសិទ្ធិណាមួយ ចាំបាច់ ឬក៏ត្រូវបាន អនុញ្ញាត ឲ្យធ្វើការយកចិត្តទុកដាក់ដោយខុសច្បាប់ ចំពោះសន្តិសុខប្រទេស និងព្រំដែន នោះឡើយ៕

ប្រែសម្រួល ៖ ប៉ាង កុង

Facebook Comments

To Top