សន្តិសុខ និង សង្គម

បុគ្គលិកកាស៊ីណូ កាឡាក់ស៊ី ៨៨៨ សរុបចំនួន ១៩៤ នាក់ ទទួលបានការចុះកំណត់ អត្តសញ្ញាណកម្មករ និយោជិតពី ប.ស.ស នៅខេត្តស្វាយរៀង

ស្វាយរៀង៖ ក្រុមការងារនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តស្វាយរៀង នៅព្រឹកថ្ងៃអង្គារ ៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ បានចុះមកកំណត់ អត្តសញ្ញាណកម្មករនិយោជិត តាមប្រព័ន្ធ OffLine ជូនបុគ្គលិកកាស៊ីណូ កាឡាក់ស៊ី ៨៨៨ សរុបចំនួន ១៩៤ ក្នុងនោះមាន បុគ្គលិកស្រីចំនួន ស្រី ៨១ នាក់ ដែលមានទីតាំងស្ថិតនៅ ភូមិចេក ឃុំសំរោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ការចុះមកកំណត់អត្តសញ្ញាណ ដោយផ្ទាល់ដល់ទីកន្លែងនេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើរ មកធ្វើបណ្ណសមាជិក ប.ស.ស ផ្ទាល់ដល់ការិយាល័យ ប.ស.ស និងសម្រួលឱ្យឆាប់ទទួលបាន បណ្ណសមាជិក ប.ស.ស គ្រប់ៗគ្នា ដើម្បីមាន សិទ្ធិប្រើប្រាស់ សេវាធានារ៉ាប់រងរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ពីបេឡាជាតិរបប សន្តិសុខសង្គម ក្នុងការទៅ ពិនិត្យ និងព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យដែលជាដៃគូជាមួយ ប.ស.ស ដោយឥតបង់ប្រាក់ រួមនិងអត្ថប្រយោជន៍ផ្សេងៗទៀតដែល ប.ស.ស បាន ផ្ដល់ជូន៕

Facebook Comments

To Top