ព័ត៌មានជាតិ

នាវាមកពីកំពង់ផែ ម៉ាឡេស៊ី នាំអ្នកដំណើរ ជិត៤ពាន់នាក់ ចូលចតកំពង់ផែ ព្រះសីហនុ

ភ្នំពេញ ៖ នាវាទេសចរណ៍១គ្រឿង ឈ្មោះ Genting Dream ដែលជានាវាទី២២ មកពីកំពង់ផែ ម៉ាឡេស៊ី បានផ្ទុកអ្នកដំណើរ ចំនួន៣.៥៦២នាក់ និងនាវិកចំនួន១.៨៥៩ នាក់ បានមកចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បានបញ្ជាក់ថា “នាវា ទេសចរណ៍ចំនួន១គ្រឿង ឈ្មោះ Genting Dream ដែលជានាវាទី ២២ មកពីកំពង់ផែ ប្រទេស ម៉ាឡេស៊ី ចូលចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះ បានផ្ទុកអ្នក ដំណើរចំនួន៣.៥៦២ នាក់ (ស្រី ២.០៣៤ នាក់) និងនាវិកចំនួន ១.៨៥៩ នាក់ (ស្រី ៥២៦ នាក់)” ។

នាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ នៅម៉ោង១៩ នៅថ្ងៃ ដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Laemchabang ប្រទេសថៃ”៕

ដោយ អេង ប៊ូឆេង

Facebook Comments

To Top