ព័ត៌មានជាតិ

ទៅទៀតហើយ! ក្រុមហ៊ុនស្រាបៀរកម្ពុជា ​នាំអតិថិជនឆ្នើម របស់ខ្លួនជិត ២០០នាក់ ទៅទីក្រុងសេអ៊ូល ក្នុងគោលបំណងតែមួយ

ភ្នំពេញ៖រដូវកាល នៃដំនើរកម្សាន្ត ទៅក្រៅប្រទេស របស់អតិថិជនឆ្នើមស្រាបៀរកម្ពុជា កំពុងធ្វើអោយមហាជនទូទៅ នៅមិនស្ងៀម កំឡុងពេលដែលក្រុមហ៊ុន ត្រៀមបញ្ជូនអតិថិជន ឆ្នើមរបស់ខ្លួន ចំនួន ១៨១នាក់ បន្ថែមទៀត ទៅដើរលេងកម្សាន្ត នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ បន្ទាប់ពីដំនើរកម្សាន្ត នៅប៉ែកអឺរ៉ុបនិង ឌូបៃទើបតែបញ្ចប់ថ្មីៗនេះ។

ដំនើរកម្សាន្តទៅទីក្រុងល្បីនេះ គ្រោងធ្វើរយៈពេល ៤ ថ្ងៃ ហើយនឹងត្រូវចាកចេញ ពីប្រទេសកម្ពុជានៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ហើយត្រឡប់មកវិញនៅថ្ងៃទី៩ ក្នុងខែឆ្នាំដដែរ ក្នុងគោលបំណងតែមួយ គឺដើម្បីផ្តល់ឳកាស ដល់អតិថិជនឆ្នើមរបស់ខ្លួន បានស្គាល់នូវវប្បធម៌ប្រពៃណី របៀបរបប នៃការរស់នៅ រួមជាមួយគំនិត នៃការធ្វើជំនួយពាណិជ្ជកម្ម របស់ប្រជាជនកូរ៉េ ដែលជាប្រជាជាតិមួយដ៏ទំនើប និងស៊ីវីល័យ ស្ទើរគ្រប់វិស័យ។

អតិថិជនដែលត្រូវបានជ្រើសរើស សម្រាប់ដំនើរកម្សាន្តនេះ គឺសុទ្ធសឹងតែជាអតិថិជន ដែលបានជាវ និងចែកចាយ នូវផលិតផលក្រុមហ៊ុន ខ្មែរប៊ែវើរិចជិស គ្រប់ចំនួននៃការកំនត់ របស់ក្រុមហ៊ុន សម្រាប់ឆមាសកន្លងមក។

ដោយឡែករង្វាន់ដទៃទៀត សម្រាប់អតិជនពិសារផ្ទាល់ គឺជារង្វាន់ដែលឈ្នះភ្លាមៗ ពីក្រវិលកំប៉ុងស្រាបៀរកម្ពុជា ដែលរួមមានទឹកប្រាក់ ១ពាន់ ដុល្លារ រហូតដល់ ១ មឺនដុល្លារ រួមជាមួយដំនើរកម្សាន្ត ទៅប្រទេសអង់គ្លេស ជាច្រើនរង្វាន់ ដែលកំពុងសំងំរងចាំម្ចាស់រង្វាន់ ដែលមានសំណាង របស់ស្រាបៀរកម្ពុជា។

សូមបញ្ជាក់ផងដែរ ក្នុងឆ្នាំ ២០១៨ នេះ ក្រុមហ៊ុន ស្រាបៀរ កម្ពុជា បានត្រៀមទឹកប្រាក់សរុប ១លាន ៣សែន ដុល្លារ ដើម្បីនាំអតិថិជនឆ្នើមរបស់ខ្លួនសរុប ១ ៦០០នាក់ ទូទាំងប្រទេស ធ្វើដំណើរទស្សនកិច្ចទៅ ៥ តំបន់ពិសេសៗគឺទីក្រុង ឌុយបៃ អ៊ឺរ៉ុប កូរ៉េ ហុងកុង និង ខេត្តសៀមរាម។

ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគ ដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត Barrley Black ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕

ដោយ៖ ដើមអម្ពិល

Facebook Comments

To Top