X

ទូតអាមេរិក និងអឺរ៉ុប នឹងមិនចូលរូួម កិច្ចប្រជុំសភា នីតិកាលទី៦ លើកដំបូង

ភ្នំពេញ៖ សេចក្តីរាយការណ៍ព័ត៌មាន បានឲ្យដឹងថា អគ្គរដ្ឋទូតមហាអំណាច២ គឺសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប នឹងមិនចូលរួម កិច្ចប្រជុំសភា នីតិកាលទី៦ លើកដំបូងក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់ របស់ព្រះកុរណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃពុធទី ៥ ខែកញ្ញា ឆ្នាំ២០១៨ នេះនោះទេ។

វិទ្យបារាំងអន្តរជាតិ ជាខេមរភាសា បានឲ្យដឹងថា ឯកអគ្គរដ្ឋទូត​អាមេរិក ​ប្រចាំ​កម្ពុជា ​ដែល​ជិត​ផុត​អាណត្តិ ​លោក​William Heidt ​នឹង​មិន​បាន​ចូលរួម​ សម័យ​ប្រជុំ​ដំបូង​នៃ​សភា​ថ្ មី​របស់​កម្ពុជា​នោះ​ទេ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ស្ថានទូត ​អាមេរិក​ប្រចាំ ​នៅទី​ក្រុងភ្នំពេញ​។ បើ​តាម​ស្ថានទូត​អាមេរិក​ នេះ​គឺ​ដោយសារ​តែ​លោក​ឯកអគ្គរដ្ឋទូត​ William Heidt ​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ តាំង​ពី​ចុង​សប្តាហ៍​មុន ​ដើម្បី​ទៅ​ចូលរួម​ការ​ពិគ្រោះ​យោបល់​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​សហរដ្ឋអាមេរិក​។

ប្រភពដដែលបន្តថា ចំណែក​លោក​ George Edgar​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​វិញ ​លោក​បាន​បញ្ជាក់​តាំង​ពី​មិន​ទាន់​ទទួល​បាន​លិខិត​អញ្ជើញ​ ពី​រដ្ឋសភា​កម្ពុជា​មក​ម្ល៉េះ ​ថា​លោក​មិន​បាន​ចូលរួម​ការ​ប្រជុំ​ដំបូង ​នៃ​រដ្ឋសភា​ថ្មី​របស់​កម្ពុជា​នោះទេ​។ ​អវត្តមាន​របស់​លោក​នេះ ​គឺ​ដោយសារ​តែ​ លោក​ត្រូវ​ចេញ​ទៅ​ចូលរូម ​ការ​ប្រជុំ​ផ្សេងៗ ​នៅក្នុង​ទីក្រុង​ប្រ៊ុចសែល ​ប្រទេស​ប៊ែលហ្សិក​។ ​ដូច្នេះហើយ​ទើប​លោក​មិន​អាច​នៅ​ចូលរួម​បាន​។ យ៉ាងណាក៏ដោយ ​ទាំង​ស្ថានទូត​សហភាពអឺរ៉ុប ​និង​អាមេរិក​ សុទ្ធតែ​មិន​ព្រម​បញ្ជាក់​ទេ​ថា ​តើ​ពួកគេ​នឹង​មានបញ្ជូន​តំណាង​ទៅ​ចូលរួម​ជំនួស​ឫ​យ៉ាងណា​នោះ​”។

ទោះជាបែបនេះក្តី វិទ្យុបារាំង ក៏បានដកស្រង់សម្តី លោក ឡេង ប៉េងឡុង ជា​អ្នកនាំពាក្យ​រដ្ឋសភា​ បើ​ទោះបី​ឯកអគ្គរដ្ឋទូត​ទាំងពីរ​នេះ​មិន​ចូលរួម​នៅ​ក្នុង​សម័យ​ប្រជុំ​ដំបូង​នៃ​រដ្ឋសភាថ្មី​ក៏ដោយ ​ក៏​វា​មិន​ប៉ះពាល់​ដល់​ការ​ប្រជុំ​ឡើយ ​ដោយ​នៅ​ពេលនេះ ​រដ្ឋសភា​បាន​រៀបចំ​ត្រៀម​ការ​ប្រជុំ​រួចរាល់​អស់​ហើយ​។ ។​

តែយ៉ាងណា រដ្ឋធម្មនុញ្ញកម្ពុជា មិនបានតម្រូវឲ្យប្រទេសណាមួយ ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនោះទេ ហើយក៏មិនបានកំណត់ថា ទាល់តែមមានវត្តមានអង្គទូតណាមួយ ទើបដំណើរការប្រព្រឹត្តិទៅនៃការប្រជុំសភាលើកដំបូង នៃនីតិកាលរដ្ឋសភានីមួយៗ ក៏ទេដែរ ព្រោះកម្ពុជា ជាប្រទេសឯករាជ្យ និងអធិបតេយ្យពេញបរិបូរណ៍៕

Facebook Comments