តារា

តារាសម្តែង Tiffany Tang និង Luo Jin ត្រៀមខ្លួនចូល រោងការក្រោយ ល្បីល្បាញ រឿងបែកបាក់

ចិន ៖ តារាសម្តែងរូបស្រស់ នាងTiffany Tang និងគូស្នេហ៍ Luo Jin មានដំណឹងថា កំពុងត្រៀមខ្លួនចូលរោងការហើយ ក្រោយទំនាក់ទំនង ស្នេហា២ឆ្នាំ ។

ព័ត៌មានពី Jaynestar បានអោយដឹងនៅថ្ងៃទី២ ខែកញ្ញានេះថា គូស្នេហ៍តារាសម្តែង ចិននាងTiffany Tang និងលោក Luo Jin ដែលប្រកាស ដំណឹងស្នេហ៍កាលពី ឆ្នាំ២០១៦ កំពុងត្រៀមខ្លួន ចូលរោងការហើយគឺក្នុងពេលឆាប់ៗខាងនេះ ដែលថ្ងៃពិសេសនេះ នឹងធ្វើឡើង ចំថ្ងៃខួបកំណើត ចូលវ័យ៣៥ឆ្នាំរបស់Tiffany Tang តែម្តង។

អ្នកស្និទ្ធស្នាលបានបង្ហើប អោយដឹងថា តារាទាំងពីនឹងរៀបការនៅក្រៅប្រទេស ហើយពេលនេះពួកគេបាន អញ្ជើញសាច់ញាតិ និងមិត្តភក្តិរួចហើយដែរ ។

ប្រភពបន្តថាតារាសម្តែង និងអ្នកឆ្នៃម៉ូដ Hannah Quinlivan ជាអ្នកឆ្នៃរ៉ូបរៀបការ អោយ Tiffany ហើយថ្មីៗនេះរូបភាព ឈុតរៀប ការរបស់ត្រូវបែកធ្លាយក្នុងបណ្តាញ ទំនាក់ទំនង ហើយមានអ្នកបង្ហើបទៀតថា អ្នកទាំងពីរទិញផ្ទះជាមួយ គ្នារួចហើយក្នុង តម្លៃប្រហែល៤ លានដុល្លារអាមេរិក ។

ពេលអ្នកសារព័ត៌មានសួរ នាំពីរឿងនេះ ក្រុមការងាររបស់Tiffany បានបដិសេធរឿងអ្នកឆ្នៃម៉ូដឈុត រៀបការតែពួក គេមិនបានបដិសេធ រឿងមង្គលការក្នុង ខែធ្នូនោះឡើយ ដោយនិយាយថា “ ពួកយើងមិនដឹងរឿង លម្អិតពីរឿង ផ្ទាល់ខ្លួនរបស់Tiffany ឡើយ” ៕
ដោយ៖ ទូច សុខលីដា

Facebook Comments

To Top