អន្តរជាតិ

ជប៉ុនរាយការណ៍ថា ផ្អាកការនាំចូលប្រេង របស់អ៊ីរ៉ង់ស្ថិតក្រោម ដោយសារតែសម្ពាធ របស់អាមេរិក

តូក្យូ ៖ ក្រុមអ្នកលក់ដុំប្រេង ដ៏សំខាន់របស់ជប៉ុន កំពុងរៀបចំផ្អាកការ នាំចូលប្រេងឆៅ ពីប្រទេសអ៊ីរ៉ង់ កាលពីខែតុលា ស្របពេលមាន ការព្រួយបារម្ភថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងដាក់ទណ្ឌកម្មប្រទេស នាំចូលប្រេងឆៅអ៊ីរ៉ង់ យោងតាមការចេញផ្សាយ ពីគេហទំព័រ ជប៉ុនធូដេរ។

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីខែឧសភា បានដកខ្លួនចេញពីកិច្ច ព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ជាមួយអ៊ីរ៉ង់ ហើយកាលពីខែមុនបានចាប់ផ្តើម ដាក់ទណ្ឌកម្ម ដែលរារាំងប្រទេសផ្សេងទៀត មិនឲ្យធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់។ ដំណាក់កាលទី២ នៃការ ដាក់ទណ្ឌកម្ម ដែលផ្ដោតលើឧស្សាហកម្មប្រេង និងវិស័យធនាគារដ៏សំខាន់ របស់អ៊ីរ៉ង់ នឹងត្រូវបានយកមកវិញនៅថ្ងៃទី៥ ខែវិច្ឆិកា។

ទីភ្នាក់ងារជប៉ុន Jiji និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សេងទៀត ដែលរាយការណ៍ក្នុងប៉ុន្មាន ថ្ងៃថ្មីៗ នេះបានឲ្យដឹងថា ប្រទេសជប៉ុនកំពុងស្វែងរកការលើកលែងមួយ ដែលនឹងអនុញ្ញាត ឲ្យខ្លួន បន្តការនាំចូលប្រេងរបស់អ៊ីរ៉ង់ ប៉ុន្តែវាទំនងជាមិនឈ្នះនោះទេ។

របាយការណ៍នោះបាននិយាយថា ជាលទ្ធផលក្រុមហ៊ុនប្រេងរបស់ជប៉ុន កំពុងរៀបចំបញ្ឈប់ ការនាំ ចូលប្រេងឆៅរបស់ប្រទេសអ៊ីរ៉ង់ និងស្រាវជ្រាវវិធីដើម្បីបង្កើន ការនាំចូលពីកន្លែងដទៃ ទៀតដើម្បីបង្កើតឱនភាព ៕

ដោយ ៖ លី ភីលីព

 

Facebook Comments

To Top