អន្តរជាតិ

គ្រោះទឹកជំនន់ និងបាក់ដី នៅឥណ្ឌា បណ្តាលឲ្យបាត់បង់ជីវិត ពលរដ្ឋអស់ ជាង១.៤០០នាក់

ញ៉ូដេលី៖ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានដកស្រង់ សម្តីចេញពីមជ្ឈមណ្ឌល ទទួលខុស ត្រូវផ្នែកសង្គ្រោះ បន្ទាន់ជាតិ (NERC) បានឲ្យដឹង កាលពីថ្ងៃចន្ទថា ពលរដ្ឋប្រមាណ ជាង១.៤០០នាក់ បានបាត់បង់ជីវិត នៅក្នុងរដ្ឋចំនួន១០របស់ប្រទេសឥណ្ឌា នៅក្នុងអំឡុងពេលរដូវវស្សា ។  ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ។

NERC ចំណុះឲ្យក្រសួងមហាផ្ទៃ របស់ប្រទេសឥណ្ឌា ដែលមានកិច្ចការក្នុងការ វាយតម្លៃទៅ លើការខូចខាតដែលរង ទុក្ខដោយសារគ្រោះធម្មជាតិ ។

យោងតាម Press Trust of India (PTI) បានរាយការណ៍មកថា ភាគច្រើននៃផលប៉ះពាល់ គឺនៅរដ្ឋ Kerala  ដែលស្ថិតនៅភាគខាងត្បូង​នៃប្រទេសឥណ្ឌា ដែលមានពលរដ្ឋប្រមាណ ៥០០នាក់បានបាត់បង់ជីវិត ហើយជិត៥,៥លាននាក់បានរងនូវផលប៉ះពាល់់ និងពលរដ្ឋ ជិត១,៥លាននាក់គ្មានផ្ទះសម្បែង ដែលបានរស់នៅក្នុងជម្រកនៅទូទាំងរដ្ឋ ។

កាសែតខាងលើបានដកស្រង់សម្តីចេញពី NERC ថា ក្រៅពីនេះ ផ្ទៃដីប្រមាណជាង ៥៧.០២៤ហិកតា បានរងការបំផ្លិចបំផ្លាញនៅរដ្ឋ Kerala  ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top