X

ខេមរៈ សេរីមន្ត ធ្វើឲ្យទស្សនិកជន ភ្ញាក់ផ្អើលចំពោះការ បង្ហោះ​រូបភាព​ ជាមួយ​កូនស្រី​សំណព្វ​ចិត្តជា​លើក ដំបូង​

​ភ្នំពេញ ​៖ តារាចម្រៀង​លោក ខេមរៈ សេរីមន្ត បាន​បង្ហោះ​រូបភាព​ ជាមួយ​កូនស្រី​សំណព្វ​ចិត្តជា​លើកដំបូង ​ដែលធ្វើឲ្យអ្នកគាំទ្រ និងមហាជនមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅ​ព្រឹក​មិញនេះ​ ។​

នៅព្រឹកថ្ងៃទី៣ ខែកញ្ញានេះ តាមរយៈគណនីហ្វេសប៊ុក របស់ខ្លួន លោកខេមរៈ សេរីមន្ដ បានបង្ហោះរូបភាព​បណ្ដើរកូនស្រី​ទៅ​រៀន ដោយ​បញ្ចេញ​ស្នាមញញឹម​ស្រស់ អម​នឹង​សារ​ដ៏​មានន័យថា​ ៖ “ជូន​សំណព្វចិត្ត​ទៅ​រៀន​ថ្ងៃ​ដំបូង​” ។

សារ​និង​រូបភាព នេះបានហាក់បង្ហាញ​យ៉ាងច្បាស់ ពី​ទំហំ​ទឹកចិត្ត​នៃ​ការស្រលាញ់​របស់លោក​ចំពោះ​កូនស្រី ហើយ​បើទោះជា​លោក រវល់​ខ្លាំង​យ៉ាងណា ក៏​ប៉ាៗ​គំរូ​រូបនេះ នៅតែ​សុខចិត្ត​ឆ្លៀតពេល​ជូន កូនស្រី​បណ្ដូលចិត្ត​ ទៅ​ចូលរៀន​ថ្ងៃ​ដំបូង​ដែរ​។​

សារនេះហាក់ធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមានការជ្រះស្រឡះក្នុងចិត្ត គ្រាដែលកន្លង មក មានការលេចឮដំណឹងថា លោកខេមរៈ សេរីមន្ដ ព្យាយាមលាក់កំបាំងរឿងរ៉ាវគ្រួសារ ព្រោះបារម្ភខ្លាចបាត់​បង់ ការគាំទ្រ ។

បើតាមព័ត៌មាន មួយចំនួនបានឲ្យដឹងថា លោក ខេមរៈ សិរីមន្ត បាន​រៀប​អាពាហ៍ពិពាហ៍ ​កាលពី​ឆ្នាំ​២០០៩ និង​មានកូនៗ​ ចំនួន​បីនាក់ ហើយ​បច្ចុប្បន្ន​លោក និង​ក្រុមគ្រួសារ​កំពុង​រស់នៅ ក្នុង​ជីវភាព​ដ៏​សម្បូរ បែប​ទៀតផង ​៕​

Facebook Comments