អន្តរជាតិ

ក្រុមពន្លត់អគ្គិភ័យ ប្រមាណ៨០នាក់ ព្យាយាមពន្លត់ភ្លើង ដែលកំពុងឆាបឆេះ នៅឯសាលារៀនមួយ ក្នុងក្រុងឡុងដ៍

ឡុងដ៍៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះថា ក្រុមពន្លត់អគ្គិភ័យនៅក្រុងឡុងដ៍ បាននិយាយថា សរុបទៅមានរថយន្តពន្លត់អគ្គិភ័យ ចំនួន១២គ្រឿង និងក្រុមអ្នកពន្លត់អគ្គិភ័យ ប្រមាណ៨០នាក់ បាននិងកំពុងព្យាយាមពន្លត់ភ្លើង ដែលកំពុងឆាបឆេះ នៅឯសាលារៀនបឋមសិក្សាមួយកន្លែង នៅព្រឹកថ្ងៃអង្គារនេះ នៅក្នុងក្រុងឡុងដ៍ ចក្រភពអង់គ្លេស ។

នៅមិនទាន់មានព័ត៌មានលម្អិតណាមួយ ចុះផ្សាយអំពីករណីភ្លើងឆេះនេះ នៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top