ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ​ ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើង ឋានន្ដរស័ក្ដិជូន​ នគរបាលជាតិ​ចំនួន ៦៩រូប​

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសការ​ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្ដរស័ក្ដិ ជូនមន្ដ្រីនគរបាលជាតិ ចំនួន៦៩រូប។

យោងតាមសេចក្ដីប្រកាស របស់សម្ដេចក្រឡាហោម ស ខេង បានឪ្យដឹងនៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះថា ប្រការ១៖ ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ដ្រីនគរបាលជាតិ ចំនួន១២រូប នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងប្រការ២៖ ត្រូវបានតម្លើងឋានន្ដរស័ក្ដិ ដល់មន្ដ្រីនគរបាលជាតិ ថ្នាក់ឧត្តមសេនីយ៍ទោ ចំនួន២១រូប, ថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន៣៥រូប និងថ្នាក់ឧត្តមសេនីយ៍ត្រីម្នាក់៕ ដើមអម្ពិល

To Top