អន្តរជាតិ

កូរ៉េខាងត្បូង​ នឹងប្រមូលមតិសាធារណៈ​ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី​ ជាមួយអាមេរិក

សេអ៊ូល៖​ កូរ៉េខាងត្បូង​ នឹងប្រមូលផ្តុំមតិយោបល់សាធារណៈ​ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីជាមួយសហរដ្ឋអាមេរិក​មុនពេលបញ្ជូនទៅ សភា​ដើម្បីអនុម័តដោយកំណត់ទិសដៅនៃការបញ្ចប់នីតិវិធីក្នុងស្រុកនៅក្នុងឆ្នាំនេះ​ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ យុនហាប់​ នៅថ្ងៃទី០៤ ខែកញ្ញា​ ឆ្នាំ២០១៨។

ក្រសួងពាណិជ្ជកម្ម​ ឧស្សាហកម្ម​ និងថាមពល​ បានដាក់ចេញនូវកតិកាសញ្ញាពាណិជ្ជកម្មបើកចំហដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា​ KORUS FTA ដើម្បីប្រមូលផ្តុំមតិរហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយដែល​ជាលក្ខខណ្ឌ័ក្រោមច្បាប់ពាណិជ្ជកម្មក្នុងស្រុក។

រដ្ឋាភិបាលទីក្រុងសេអ៊ូល​ នឹងរៀបចំកាលបរិច្ឆេទសម្រាប់ការចុះហត្ថលេខាជាផ្លូវការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក​និងបញ្ជូនកតិកា សញ្ញាថ្មីទៅសភា​ ដើម្បីអនុម័ត​ ហើយកតិកាសញ្ញាពាណិជ្ជកម្មនេះ​ តម្រូវឱ្យមានការផ្តល់សច្ចាប័នពីសភាមុនពេលវាចូលជាធរមាន៕

ដោយ​៖​ ឈូក​ បូរ៉ា

Facebook Comments

To Top