អន្តរជាតិ

ការចាប់ផ្តើមឡើងវិញ នៃរោងចក្រនុយក្លេអ៊ែរ របស់ជប៉ុន អាចកាត់បន្ថយតម្រូវការ ឧស្ម័នធម្មជាតិ

តូក្យូ៖ ការប្រើប្រាស់ឧស្ម័នធម្មជាតិ របស់ប្រទេសជប៉ុនត្រូវបានកំណត់ថា នឹងធ្លាក់ចុះនៅពេលដែលរោងចក្រនុយក្លេអ៊ែររបស់ប្រទេសនេះ ចាប់ផ្តើមឡើងវិញដោយមានទិន្នផល ពីថាមពលអាតូមដែលបានកំណត់ខ្ពស់បំផុតចាប់តាំងពី ការវាយប្រហារនៃគ្រោះមហន្តរាយហ្វូគូស៊ីម៉ា យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេរ។

អ្នកនាំពាក្យម្នាក់បានប្រាប់ ថា Kansai Electric Power បានចាប់ផ្តើមឡើងវិញនូវម៉ាស៊ីនរ៉េអាទ័រលេខ ៤ចំនួន ៨៧០ មេហ្គាវ៉ាត់នៅស្ថានីយ៍ Takahama កាលពីថ្ងៃសុក្រ។ ការស្តារឡើងវិញរបស់ក្រុមហ៊ុន Kansai បានធ្វើឡើងបន្ទាប់ពី Kyushu Electric Power ដែលបាននាំយកម៉ាស៊ីនរ៉េអាក់ទ័រកម្លាំង ៨៩០ មេហ្គាវ៉ាត់ទី២ ទៅរោងចក្រកាំយ៉ុងដាកាលពីថ្ងៃពុធ ហើយគីស៊ូមានម៉ាស៊ីនរ៉េអាក់ទ័រចំនួន៤កំពុងដំណើរការ។

លោក Kosho Tamura អ្នកវិភាគឧស្ម័ននៅក្រុមហ៊ុនប្រេងជប៉ុនឧស្ម័ននិងលោហៈធាតុបាននិយាយថារាល់រ៉េអាក់ទ័រដែលកំពុងវិលត្រលប់មកវិញ នឹងកាត់បន្ថយតម្រូវការឧស្ម័នធម្មជាតិឲ្យបាន ១លានតោនក្នុងមួយឆ្នាំ៕

ដោយ៖ លី ភីលីព

Facebook Comments

To Top