អន្តរជាតិ

Update៖ អគ្គីភ័យទ្រង់ទ្រាយធំ ឆាបឆេះនៅឯសារមន្ទីរជាតិ នៅក្រុង រីយ៉ូ ឌឺចាណេរ៉ូ ប្រទេសប្រេស៊ីល

ប្រេស៊ីល៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះថាអគ្គីភ័យទ្រង់ទ្រាយធំមួយបានឆាបឆេះ នៅឯសារមន្ទីរជាតិរបស់ប្រទេសប្រេស៊ីល នៅក្រុងរីយ៉ូ ឌឺចាណេរ៉ូ ដែលជាវិទ្យាស្ថានវិទ្យាស្ត្រដ៏មានវ័យចំណាស់បំផុតនៅក្នុងប្រទេស ។

ក្រុមពន្លត់អគ្គីភ័យកំពុងតែព្យាយាមពន្លត់អណ្តាតភ្លើងដែលឆាបឆេះនៅអគារដែលមានវត្ថុនៅក្នុងនោះប្រមាណជាង២០លានប្រភេទ ដែលខ្លួនបានប្រមូលរក្សាទុក ។មិនទាន់មានរបាយការណ៍ស្តីអំពីអ្នករបួស នៅក្នុងហេតុការណ៍អគ្គីភ័យកាលពីថ្ងៃអាទិត្យនៅឡើយទេ ។

សារមន្ទីរនេះ ធ្លាប់បម្រើជាលំនៅដ្ឋានសម្រាប់ក្រុមគ្រួសាររាជវង្សព័រទុយហ្គាល់ ដែលបានប្រារព្វខួបលើកទី២០០ឆ្នាំរបស់ខ្លួនកាលពីដើមឆ្នាំនេះ ។
សារមន្ទីរដែលធ្លាប់បម្រើជាលំនៅដ្ឋានសម្រាប់គ្រួសាររាជវង្សព័រទុយហ្គាល់បានប្រារព្ធខួបលើកទី 200 ឆ្នាំរបស់ខ្លួនកាលពីដើមឆ្នាំនេះ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top